13/11/2014 14:59 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ


នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (VOV)

នាព្រឹកថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ២០១៤ ក្នុងឱកាសចូលរួមសន្និសីទកំពូលអាស៊ាន​លើក​ទី២៥និង​សន្និសីទ​ទាក់ទិននានានៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា នាយក​រដ្ឋមន្ត្រីវៀតណាម​លោក​​ Nguyen Tan Dung បានជួបសន្ទនា​ជាមួយ​អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងអនុវត្តគោលការណ៍​ម្ចាស់ការ​សមាហរណកម្ម​អន្តរជាតិ​ វៀតណាម​បាននិងកំពុងចូលរួមជាសមាជិកមានការទទួលខុសត្រូវ​របស់​ស្ថាប័ន​សំខាន់​ជាច្រើនរបស់អង្គការសហប្រជាជាតិ ទន្ទឹមនឹងនោះ​សកម្ម​រួមចំណែកក្នុង​ការ​​កសាងយុទ្ធសាស្ត្រកម្មវិធីសកម្មភាពរបស់អង្គការសហប្រជាជាតិ។

លោក Ban Ki Moon បានសម្ដែងបំណងចង់មកបំពេញទស្សនកិច្ច​នៅ​វៀត​ណាម​ ដើម្បីជំរុញ​ថែម​ទៀត​ទំនាក់ទំនងសហប្រតិបត្តិការរវាងអង្គការ​សហប្រជាជាតិ​និងវៀតណាម។ ស្ដីពី​ស្ថានភាព​នៅសមុទ្រខាងកើត អគ្គលេខាធិ​ការ​អង្គការ​សហប្រជាជាតិ​បាន​អះអាង​ទស្សនៈ​របស់​អង្គការសហប្រជាជាតិ គឺជំលោះអំពី​អធិបតេយ្យភាពនៅសមុទ្រខាង​កើត​ត្រូវ​បាន​ដោះ​ស្រាយ​​លើ​មូលដ្ឋានសន្ទនា​ បណ្ដា​ភាគីគ្មានសកម្មភាពបង្កើនភាពតានតឹងថែមទៀត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ