15/10/2014 06:29 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ែលហ្ស៊ិក


នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ែលហ្ស៊ិក (VOV)
បន្តសកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan  Dung នារសៀលថ្ងៃទី១៣ខែតុលាឆ្នាំ២០១៤ តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រប៉ែលហ្ស៊ិកលោក Charles Michel បានធ្វើអធិបតីទទួលស្វាគមន៍ដ៏មហោឡារឹកនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung។ នាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើរការចរចារ រួមគ្នា ផ្លាស់ប្តូរ ដ៏ជ្រាល ជ្រៅ និងឯកភាពវិធានការ សំដៅរឹតបន្តឹង ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងជំរុញកិច្ច សហ ប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន។ នាយរដ្ឋមន្ត្រីទាំងពីររូប បានអះអាងបន្តរក្សាការ សន្ទនាជាន់ខ្ពស់ រវាងប្រទេស ទាំងពីរ ក៏ដូចជា បង្កើន សហការជិតស្និទ្ធជាមួយគ្នានៅ បណ្ដា វេទិការពហុភាគីដូចជាអង្គការសហប្រជាជាតិ សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប (ASEM)ជាដើម។

នៅពិធីចចារនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរអំពីបញ្ហាដំបន់ និងអន្តរជាតិ ដែលទាក់ទិនដល់កិច្ចសហប្រតិបត្តិការ និងសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិកក៏ដូចជាសារៈ​ សំខាន់​នៃ​សន្តិភាពស្ថិរភាព សន្តិសុខ​ សុវត្ថិភាពសេរីភាព​នាវាចរណ៍​និងអាកាសចរណ៍​នៅ​សមុទ្រ​ខាង​កើត។

បន្ទាប់ពីពិធីចរចារ នៅទីស្ដីការគណៈកម្មាធិការអឺរ៉ុប នាយករដ្ឋមន្ត្រី Nguyen Tan​ Dung បាន​មាន​​ជំនួបសន្ទនាសំខាន់ជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jose Manuel Barroso៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ