12/09/2016 11:39 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាននាពេលខាងមុខនេះ


នាយករដ្ឋមន្ត្រីវៀតណាមជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការរវាងចិន
និងអាស៊ាននាពេលខាងមុខនេះ

នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងពិធីបើកផ្សារណាត់ចិន-អាស៊ាន លើកទី ១៣ និងសន្និសីទ​កំពូលពាណិជ្ជ0កម្ម​និងវិនិយោគចិន-អាស៊ានលើកទី១៣ នាព្រឹកថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០១៦ នៅទីក្រុង Nánníng​ ខេត្ត Guǎngxī​​ ប្រទេសចិន ។ នាយករដ្ឋមន្ត្រីបានវាយ​តំលៃថា៖​ ក្នុងសភាពការណ៍សេដ្ឋកិច្ចពិភពលោកកំពុងស្ដារឡើងវិញយ៉ាង​យឹតយ៉ាវ​នេះ អាស៊ាននៅបន្តជាមណ្ឌលសេដ្ឋកិច្ចសកម្ម។ក្រោយ​រយៈពេល២៥​ឆ្នាំ​អភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-ចិនជាគំរូអំពីកិច្ចសហប្រតិបត្តិការប្រកបដោយ​ជោគ​ជ័យ​​រវាងអាស៊ានជាមួយដៃគូផ្សេងៗ។ ឆ្នាំ ២០១៥ តំលៃពាណិជ្ជកម្មទ្វេភាគីទទួលបាន ៤៧០ ពាន់លានដុល្លារអាមេរិក កើនជិត ៦០ ដង បើប្រៀបនឹងមិននេះ​២៥ឆ្នាំ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះ​អាង​ថា៖ ​នេះគឺជាឱកាសល្អ ដើម្បីជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានប្រកបដោយជោគជ័យ៕តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ