26/11/2015 12:40 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ជើជួបសន្ទនាជាមួយលោក  Bruno Angelet ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅ​វៀតណាម។អបអរសាទរ លោក Bruno Angelet  ត្រូវបានជ្រើសតាំងជា​ឯកអគ្គ​រដ្ឋទូត EU បន្ទាប់ពីពេលបញ្ចប់បេសកកម្មការទូតជាឯកអគ្គរដ្ឋទូតបែល្ស៊ីក ​ប្រចាំ​នៅវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថាៈ ​ទំនាក់ទំនងវៀតណាម-EUកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយភាគីទាំងពីរទើប​នឹង​បាន​បញ្ចប់ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU ( EVFTA) ។ តាមនាយករដ្ឋមន្ត្រីថា៖ នេះគឺជាចំណុចសំខាន់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ផង និងដើរតួនាទីយុទ្ធសាស្ត្រ លើគ្រប់​ជ្រុងជ្រោង យូរអង្វែង ផងនាំទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង​ EU អភិវឌ្ឍន៍លើងកំរិតថ្មី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានសង្កត់ធ្ងន់​ថា៖ ​វៀតណាមយកចិត្តទុកដាក់ជាច្រើននិងមានគោលបំណងរួមជាមួយ EU ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយEU សហប្រិតបត្តិការប្រកបដោយ​សមភាព មានផលប្រយោជន៍ដូចគ្នា រួមគ្នាអភិវឌ្ឍន៍។ ឯកអគ្គរដ្ឋទូត Bruno Angelet  បានចាត់ទុកថា៖ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិង EU កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរហើយលោកក៏បានអះអាងថា៖ ​វៀតណាមជាដៃគូមួយ​ក្នុងចំណោមដៃគូសំខាន់បំផុតរបស់ EU ក្នុងអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ