16/12/2016 10:48 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក

នាថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០១៦​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​មាន​​ការសន្ទនា​តាម​ទូរស័ព្ទ​ ​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ លោក​ Donald Trump ។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរ​ លោក ​Donald Trump ដែល​បាន​ជ្រើស​តាំង​ជាប្រធានា​ធិបតី​ជំនាន់​ទី​៤៥ របស់​សហរដ្ឋ​​អាមេរិក​និង​អះអាងថា៖ វៀតណាម​គោរព ទំនាក់​ទំនង​មិត្ត​ភាព ​សហ​ប្រតិ​បត្តិ​​ការ​​ជាមួយ​អាមេរិក។
 
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump វាយតំលៃខ្ពស់​ចំពោះ​សមិទ្ធិផល​ដែល​វៀត​ណាម​ទទួល​បាន ក្នុង​រយៈពេល​កន្លង​ទៅ ការ​រីក​ចំរើ​ន​ក្នុង​ទំនាក់​ទំនងរវាងប្រទេសទាំងពីរ និង​អះអាងគោលបំណង​សហប្រតិបត្តិការ​ជាមួយ​វៀត​ណាម​ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេស​ទាំងពីរ។ ថ្នាក់ដឹ​ក​នាំ​ទាំង​ពីរ​រូប​ ក៏​បាន​ពិភាក្សា​​អំ​ពីទិស​ដៅ និងវិធានការណ៍ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ​ពាណិជ្ជកម្ម វិនិយោគរវាង​វៀត​ណាម និង​អាមេរិក នាពេលខាងមុខ​ផងដែរ​៕

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ