05/11/2015 10:55 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ

នាថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ​២០១៥​ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Tan Dung បាន​អញ្ជើញ​ទទួល​ជួបសន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីការបរទេសឡាវ លោក Thoonglun Sisulith ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម។ នាយក​រដ្ឋមន្ត្រី លោក Nguyen Tan Dung បានអះអាង​ថា៖ រដ្ឋាភិ​បាល វៀត​ណាម​ជានិច្ចកាល​បង្កលក្ខណះ​ងាយស្រួល​អោយអង្គភាព​អាជីវកម្មវៀតណាម ស្វែង​រកឱកាស បើក​ទូលាយ​កិច្ច​សហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្មនៅ​ឡាវ។ ទន្ទឹមនឹងនោះ ក៏បាន​លើកទឹក​ចិត្ត​ស្វាគមន៍ និង​ជួយ​​ឧបត្ថម្ភអង្គភាព​អាជីវ​កម្ម​ឡាវ ជំរុញ​វិនិយោគ ពាណិជ្ជកម្មនៅ​ទីផ្សារវៀតណាម។ លោក Nguyen Tan Dungក៏បាន​ស្នើអោយ​ភាគី​ទាំង​ពីរ​ ត្រូវជំរុញកិច្ចសហប្រិតបត្តិការ  រួមចំណែកចូលក្នុង​ជោគជ័យ​នៃសន្និសីទ​ជាន់​ខ្ពស់ អាស៊ាន​លើកទី២៧ និង​សន្និសីទជាន់ខ្ពស់នានា​គ្រោង នឹងប្រព្រឹត្តទៅនៅម៉ាឡេស៊ី  ជា​ពិសេស​គឺរួម​ជាមួយ​មួយ​ប្រទេស​ជា​សមាជិក​អាស៊ានផ្សេងៗទៀត កសាងសហគមន៍អាស៊ានមួយ ប្រកបដោយសាមគ្គីភាព និង​អភិវឌ្ឍន៍​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។

រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Thoonglun Sisulith បានសម្ដែងគោល​បំណង​ថា៖ បន្ត​ទទួល​បានកិច្ចសហប្រតិបត្តិ​ការ ជួយ​ឧបត្ថម្ភ និង​ចែករំលែកបទ​ពិសោធន៍ របស់វៀតណាម​ជាមួយ​ឡាវ ក្នុង​បុព្វហេតុ​កសាង​ និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Thoonglun Sisulith ក៏បានអះអាងថា៖ ឡាវនឹងបន្តរួម​សហការ​ជាមួយ​វៀតណាម ដើម្បីដោះស្រាយការលំបាក ជំពាក់​ជំពិន ដើម្បីជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ