02/06/2015 09:59 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរី


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរី
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាល់ហ្សេរី នាយប់ថ្ងៃទី៣១ ឧសភា តាមម៉ោងវៀតណាម នៅទីក្រុង Algie នាយករដ្ឋមន្ត្រីវៀតណាមលោក ​Nguyen Tan Dung បានអញ្ជើញជួបសន្ទនាជាមួយអង្គភាពអាជីវកម្ម​វៀតណាម​និងអាល់ហ្សេរីចំនួន៣០០អង្គភាព។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung លើកច្បាស់ថា៖ ​វៀតណាមយកចិត្តទុកដាក់ និងវាយតំ​លៃ​ខ្ពស់ចំពោះសក្ដានុភាពសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មជាមួយអាល់ហ្សេរី។ ក្នុងដំណើរទស្សនកិច្ចនៅអាល់ហ្សេរីលើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញចូលរួមពិធីបើកសម្ពោធន៍​ស្ថានីយ៍​ខួង​ប្រេង​ទទួលចរន្តប្រេងដើមដំបូង របស់គំរោងការណ៍អាជីវកម្ម រវាង​អគ្គក្រុមហ៊ុនស្វែងរក និងធ្វើអាជីវកម្មប្រេង​វៀត​ណាម ជាមួយក្រុមហ៊ុនប្រេង​ឧស្ម័នជាតិអាល់ហ្សេរី SONATRACH។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan ​Dung បានលើកច្បាស់ថា៖
        
 “ ខ្ញុំស្នើអោយអង្គភាពអាជីវកម្មវៀតណាមនិងអាល់ហ្សេរីត្រូវរួមគ្នាសហ​ប្រតិបត្តិការ ស្វែងយល់ ជំរុញពាណិជ្ជកម្មនាំចេញផលិតផលមានឧត្តមភាព​ដូចជា​៖ កសិផល ផលិតផលអេឡិកត្រូនិក ទំនិញតម្បាញកាត់ដេរ ។ វៀតណាម​មានគោលបំណងថា៖តាមរយៈអាល់ហ្សេរី វៀតណាមអាចច្រៀតចូលទីផ្សារនានានៅអាហ្រ្វីកភាគខាងជើង និងវៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់ អោយអង្គភាពអាជីវកម្ម​អាល់​ហ្សេរី​ជ្រៀតចូលទិផ្សារ របស់ប្រទេសអាស៊ានទាំង១០ដែរ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ