20/10/2016 10:44 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយភ្ញៀវអន្តរជាតិ


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយភ្ញៀវអន្តរជាតិ

នារសៀលថ្ងៃទី១៨​ ខែតុលា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បាន​ជួបសន្ទនា​ជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ ប៊ុលហ្គារី លោក​ Bojidar Loukarsky ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​នៅវៀត​ណាម​។ នាយក​រដ្ឋមន្ត្រី​មាន​គោល​បំណង​ថា៖ ភាគី​ទាំងពីរ​ត្រូវ​ជំរុញ​ថែម​ទៀត​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​អំ​ពី​សេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ។ នាយក​រដ្ឋមន្ត្រីបានអះអាងថារដ្ឋាភិ​បាល​វៀត​ណាម គាំទ្រ​អង្គភាព​អាជីវកម្ម ប៊ុលហ្គារី ធ្វើអាជីវកម្ម​យូរអង្វែង​ និង​អនុវត្ត​គំរោង​ការណ៍​នៅវៀត​ណាម​ប្រកកប​ដោយ​ប្រសិទ្ធិភាព​។

​រីឯ រដ្ឋមន្ត្រីសេដ្ឋកិច្ច ប៊ុលហ្គារី លោក Bojidar Loukarsky បានជូនដំណឹងចំពោះ​នាយក​រដ្ឋ​មន្ត្រី​នូវ​លទ្ធផល​ការ​ចរចារ​ ជាមួយ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហ-ពាណិជ្ជកម្ម​វៀតណាម លោក​ Tran​ Tuan An​h​។ រដ្ឋ​មន្ត្រី​មាន​គោល​បំណង​ថា​៖ ប៊ុលហ្គារី នឹងក្លាយទៅជា​ច្រកទ្វារ​មួយសំរាប់ទំ​និញ​វៀត​ណាម ជ្រា​បចូល​ក្នុងទីផ្សារ​អឺរ៉ុប និង​វៀត​ណាម​ជាច្រក​​ទ្វារ​ដើម្បី ប៊ុលហ្គារី ​ជ្រាបចូល​ក្នុងទីផ្សារ​អាស៊ីអាគ្នេយ៍។

នារសៀលថ្ងៃទី១៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc​បាន​ជួប​សន្ទនា​ជាមួយ​ឯក​អគ្គរដ្ឋទូត​ម៉ុងហ្គោលី មក​ជំរាបលាក្នុង​ឱកាស​បញ្ចប់​បេស​កកម្មការទូ​តនៅ​វៀតណាម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ