25/11/2016 10:34 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ

ក្នុងឱកាសចូលរួម​សន្និសីទកំពូលតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី៩ នារសៀលថ្ងៃទី​២៣ខែវិច្ឆិកា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc បាន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋ​មន្ត្រី​ឡាវ​ លោក  Thongloun Sisoulith នៅ​ទីក្រុងសៀម​រាប ព្រះ​រាជាណាចក្រ​កម្ពុជា​។ ភាគី​ទាំងពីរ​បាន​ឯកភាព​បន្ត​បង្កើន​ការ​ផ្លាស់​ប្តូរគណៈ​ប្រតិភូជាន់​ខ្ពស់ ប្រមូល​ផ្តុំសម្រេចកិច្ច​ព្រមព្រៀង​ ស្ដីអំពីផែនការសហ​ប្រតិបត្តិការ រវាង​រដ្ឋាភិបាលនៃប្រទេស​ទាំងពីរ ឆ្នាំ​២០១៦ បង្កើតបុព្វបទសំរាប់ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​វៀតណាម-ឡាវ ដំណាក់កាល ២០១៦-២០២០។ នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦​​នាយក​​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសំណេះសំ​ណាល​ជាមួយ​ដំណាង​សមាគម​អាណិកជន​វៀត​ណាម នៅខេត្តសៀមរាប​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ