08/02/2017 09:28 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយដំណាង JETRO នៅវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយដំណាង JETRO នៅវៀតណាម

នា​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម ​លោក ​Nguyen Xuan Phuc បានអញ្ជើញជូបសន្ទនាជាមួយលោក Atsusuke Kawada ប្រធានដំណាងអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) ប្រចាំនៅវៀតណាម។ ​នៅ​ទីនេះ​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណនិង​ស្វាគមន៍សុច្ឆន្ទះរបស់​ JETRO ដែលបានជួយឧបត្ថម្ភវៀតណាម រៀបចំសកម្ម​ភាព​ជំរុញសហគ្រាសជប៉ុនវិនិយោគ​ចូលមកវៀតណាម ។ នាយករដ្ឋមន្ត្រីក៏​មានគោលបំណងថា៖ JETRO នឹងចែករំលែកបទពិសោធន៍​ ដើម្បី​​រួមជាមួយ​វៀតណាម​រៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ។

រីឯ លោក Atsusuke Kawada បានចាត់ទុកថា៖ទោះបីជាឈរលំដាប់​ថ្នាក់​ទី​ពីរ​ក្នុងចំណោមវិនិយោគិនបរទេសនៅវៀតណាម​ក្តី ប៉ុន្តែក្នុងឆ្នាំ ២០១៦​ជប៉ុន​មានគំរោង​ការណ៍វិនិយោគចំនួន ៥៤៩ នៅវៀតណាម។ នេះជាតួរលេខធំមួយក្នុងចំណោមវិនិយោគិនបរទេស ហើយបានសរអោយឃើញថា៖ ជប៉ុនយកចិត្តទុកដាក់ជាច្រើន​ចំពោះទីផ្សារវៀតណាម។ លោកក៏បានអះអាងថា៖ JETRO នឹងរួមសហការជិតស្និទ្ធជាមួយភាគី​វៀត​ណាម​ ដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ