16/08/2016 08:14 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាឃុំជនបទថ្មី Nam Giang ខេត្ត Nghe An


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាឃុំជនបទថ្មី Nam Giang ខេត្ត Nghe An

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc និង​ក្រុម​ការងារ​ របស់រដ្ឋាភិបាលបានអញ្ជើញ​ទៅទស្ស​នា ឃុំ​ជនបទ​ថ្មី Nam Giang ស្រុក Nam Dan និងទៅទស្សនា​សំណង់​មួយចំនួន នៅខេត្ត​ Nghe An។ ថ្លែងមតិ​នៅ ទីនេះ លោក Nguyen Xuan Phuc បាន​លើក​ច្បាស់​ថា​ទន្ទឹម​ជាមួយ នឹងកត្តាអំពីមូលដ្ឋាន ហេដ្ឋារចសម្ព័ន្ធអគ្គីសនី និងគមនាគមន៍នោះ​គោលដៅ​នៃការ​កសាង​ជនបទថ្មី​គឺកសាងជីវ ភាពរស់នៅ​ជូន​ប្រជាជនទាំងខាង​សម្ការៈ​និង​ស្មាតី​ឲ្យកាន់​តែល្អ​ប្រសើ​ថែម​ទៀត​។ នាយករដ្ឋ​មន្ត្រីបានចាត់ទុកថា​ការងារ​ត្រូវ​ធ្វើ នាពេលខាង​មុខ គឺត្រូវ​រៀប​ចំ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​កសិ​កម្ម​ឡើង​វិញ ផ្លាស់ប្តូ​រពួជដំណាំដំា​ដុះ និង​ការចិញ្ចឹមសត្វ​ឲ្យផ្សាភ្ជាប់ ជាមួយទីផ្សារ​មាន​ទ្រង់​ទ្រយ​ប្រមូល​ផ្តុំនិង​បង្កើត​តម្លៃបន្ថែម​។ ទន្ទឹម​ជាមួយគ្នា​នោះ គឺការផ្លាស់ប្តូរ​វឌ្ឍន​ភាព វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ថ្មី ជាពិសេស​គឺកសិកម្ម ដើម្បី​បង្កើតតម្លៃផលិត​កម្មខ្ពស់​ជាង។

នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងក្រុមការងារ​របស់ រដ្ឋាភិបាល​ក៏បាន​អញ្ជើញ​ទៅទស្សនា​ពង្រោង​វិនិយោគកសាង​កំពង់​ផែរ​ VISSAI នៅ​មណ្ឌល​សេដ្ឋកិច្ច Dong Nam- Nghe An និង​ទស្សនា​គម្រោង​កំពង់​ផែរ Cua និង​គម្រោងវិថី Vinh – Cua Lo ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ