26/06/2016 10:45 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអតីតសមភាគីអូស្ត្រាលី លោក Kevin Rudd


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអតីតសមភាគីអូស្ត្រាលី លោក Kevin Rudd (រូបថត៖VGP/Quang Hiếu )

ថ្លែងមតិក្នុងការជួបសន្ទនា ជាមួយអតីតនាយករដ្ឋមន្ត្រីអូស្រ្តា​លី លោក​ Kevin Rudd នារសៀលថ្ងៃទី​២៤ខែមិនថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ថា វៀត​ណាមជានិច្ចកាល​មាន បំណង​ជម្រុញ​កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយអូស្ត្រាលី សំដៅប​ង្កើន​មិត្ត​ភាព ដោយឥត​ឈប់ឈររវាងប្រទេសទាំងពីរ។ លោកNguyen Xuan Phuc ឲ្យដឹងថា ទំនាក់ទំនង​សហ​ប្រតិបត្តិការ រវាងប្រទេសទាំងពីរកំពុងទទួលបាន​ផ្លែផ្កាគួរឲ្យគត់ សម្គាល់  ហើយតម្លៃ​ប្រាក់​ពាណិជ្ជកម្ម​ទេ្វភាគី​កើន ជាមធ្យម១០ក្នុងមួយឆ្នាំ។ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បានអះ​អាង​ថា វៀតណាម​មាន​បំណង សហប្រតិបត្តិការលើ​គ្រប់វិស័យ​ជាមួយអូស្ត្រាលីផង​ដែរ​។

​រីឯខ្លួនវិញ អតីតរដ្ឋមន្ត្រីអូស្ត្រាលី លោក Kevin Rudd បានអះអាងថា នឹងបន្ត យក​ចិត្ត​ទុក​ដាក់​និង​គាំទ្រការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ រវាងវៀតណាម​ជា​មួយ​អូស្ត្រាលី។ ប្រទេសទាំង​ពីរគប្បីនាំ​កិច្ចសហប្រតិបត្តិ​ការ​លើគ្រប់​វិស័យឲ្យកាន់​តែ ស៊ីជម្រៅ រួមចំណែក​ពូនជ្រុំចំណង​សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យ​កាន់ តែ​ល្អប្រសើរ​ នាពេលខាង​មុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ