07/01/2017 09:34 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឆែក


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូត
សាធារណ ដ្ឋឆែកប្រចាំនៅវៀតណាម លោក Martin Klepetko ដែលមកជំរាបលា
ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម

នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅក្នុងការជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំនៅ​វៀត​ណាម​ លោក Martin Klepetko ដែលមកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមយកចិត្តទុកដាក់លើទំ​នាក់ទំនងយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរ។​ លោក Nguyen Xuan Phuc បានស្នើថានាពេលខាងមុខ ភាគីទាំងពីរគប្បីជម្រុញសកម្មភាពពាណិជ្ជកម្ម  វិនិយោគ ហើយវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនានារបស់ឆែកមកធ្វើការវិនិយោគនៅវៀតណាម។ នាយករដ្ឋមន្ត្រីមានបំណងថា ប្រទេស​ទាំង​ពីរនឹងជម្រុញខ្លាំងទំនាក់ទំនងការទូត វប្បធម៌និងឈានដល់បង្កើតជើងហោះហើរត្រង់ពី Praha មកវៀតណាម។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Martin Klepetko បានគូសបញ្ជាក់ថា អាជីវករឆែកបានវាយតម្លៃខ្ពស់ចំពោះការរួសរាយរាក់ទាក់និងបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។ ឆែកមានបំណងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EUនឹងឆាប់បានដំណើរការ។​នេះជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរឆែកនិងវៀត ​ណាម​ បង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ