09/07/2017 12:13 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីនៅ Hamburg

នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ (តាមម៉ោងតំបន់)នៅខាងក្រៅសន្និសីទកំពូល G-20 នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួប សន្ទនាទ្វេភាគីជាផ្លូវការជាមួយប្រធានធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcorm Turnbull។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងប្រធានាធិបតី លោក Moon Jae-in បានឯកភាពជម្រុញដំណើរទស្សនកិច្ចនិងការជួបប្រាស្រ័យជាន់ខ្ពស់ ក្នុងឱកាសរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការ​ទូត​វៀត​ណាម កូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៧ ជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ យោគ​ និងជួបប្រាស្រ័យវប្បធម៌រវាងប្រទេសទាំងពីរ រួមទាំងខិតខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារ នាឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាទ្វេភាគី
ជាផ្លូវការជាមួយប្រធានធិបតី កូរ៉េខាងត្បូង លោក Moon Jae-in 

នៅក្នុងជំនួបរវាងលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcoim Turnbull  នាយក​រដ្​មន្ត្រីអូស្រ្តាលីបានអះអាងថា អូស្ត្រាលីមានបំណងលើកកំពស់ទំនាក់ទំនងជាមួយវៀតណាមឡើងកម្រិតដៃ​គូ​យុទ្ធសាស្ត្រ។ ស្តីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងអូស្ត្រាលីនិងកូរ៉េខាងត្បូងសុទ្ធតែចែករំលែកនូវទស្សនៈអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញា​អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។ ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនា ជាមួយប្រធានាធិបតីទួរគី នាយករដ្ឋមន្ត្រីសិង្ហបុរី និងនាយករដ្ឋមន្ត្រីកាណាដាផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ