09/04/2017 11:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគនៅខេត្ត Thai Binh


នាយករដ្ឋមន្ត្រីលោកNguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគនៅខេត្ត Thai Binh
 

នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ នៅខេត្ត Thai Binh បានប្រារព្វឡើងសន្និសីទ​ជំរុញវិនិយោគនៅខេត្ត Thai Binh។នេះជាឱកាសដើម្បីផ្សព្វផ្សាយអំពី​សក្តានុភាព​ ឧត្តមភាព ក្នុងវិស័យកសិកម្ម ជនបទដើម្បីទាក់ទាញវិនិយោគិននៅ​ក្នុងនិងក្រៅខេត្តមកបោះទុនវិនិយោគនៅខេត្ត Thai Binh។ ថ្លែងមតិនៅទីនេះ ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖

“ យើងត្រូវប្រើប្រាស់គំនិតថ្មីក្នុងដំណាក់កាលថ្មី ក្នុងវិស័យកសិកម្ម។ ប្រការនេះសំខាន់ណាស់។ យើងត្រូវការជំរុញកសិកម្មជនបទឈានទៅមុខ។”        នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ កំណែទម្រង់នាបច្ចុប្បន្ន ត្រូវផ្អែក​ទៅលើ​ស្មារតីច្នៃប្រឌិត រំដោះ និងពង្រីកតួនាទីរបស់អង្គភាពអាជីវកម្ម របស់មណ្ឌល​ឯកជន ក្នុងផលិត​កម្មក​សិកម្ម។ ក្នុងខឿនសេដ្ឋកិច្ចទីផ្សារនាបច្ចុប្បន្ន បណ្ដាតំបន់ត្រូវពង្រីកតួនាទីរបស់អង្គភាពអាជីវកម្ម នាំអង្គភាពអាជីវកម្មមកដល់ជនបទ។         នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅទស្សនាមូលដ្ឋានផលិតកម្មអាជីវកម្មមួយចំនួន និងគ្រួសារគោល​នយោបាយនៅក្នុងតំបន់ខេត្ត Thai​ Binh៕

តាម VOV5​ -  វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ