16/04/2017 09:37 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងថា BIDV នឹងចូល Top ២៥ ធនាគារធំបំផុតក្នុងតំបន់អាស៊ាន


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Vũ Dũng/VOV)

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅ​ទីក្រុង​ហាណូយ បាន​ប្រព្រឹត្ត​ទៅពិធី​រំលឹក​ខួបលើកទី៦០ នៃ​ទិវា​បង្កើត​ធនាគារ​​វិនិយោគ និងអភិវឌ្ឍន៍វៀត​ណាម (BIDV) ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧​។ អញ្ជើញ​ថ្លែងមតិ​ក្នុង​ពិធី នាយក​​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក ​Nguyen Xuan Phuc បាន​ចាត់ទុក​ថា ពាណិជ្ជ​សញ្ញា​ និងឋានៈរបស់ BIDV ត្រូវបាន​បញ្ជាក់​តាម​រយៈ​រង្វាន់​ច្រើន​ដោយ​អង្គការ​អន្តរជាតិ​ មានកិត្យានុភាព​ប្រគល់​ជូន​ ជាពិសេស​ត្រូវបាន​ធនាគាពិភពលោក​ (WB) វាយតម្លៃជាធនាគាអនុវត្តល្អបំផុតនូវ ​គំរោង​ហិរញ្ញវត្ថុ​កសិកម្ម​ដែល​ឧបត្ថម្ភ​​ដោយ WB ផងដែរ។ BIDV ក៏ជាធនាគា​ដំបូង​នៅវៀត​ណាម ធ្វើការ​វិនយោគ​ទៅ​បរទេស រួម​ចំណែក​ជម្រុញ​​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ​កិច្ច​ការបរទេស​នៅ​ប្រទេស​ចំនួន​៦ ក្នុងនោះមានកម្ពុជា​និងឡាវផង។ លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖
 
​“ស្តីអំពីយុទ្ធសាស្ត្រនិងទស្សនវិស័យខាងមុខ BIDV ត្រូវជាធនាគាពាណិជ្ជកម្ម​ភាគ​ហ៊ុន​​​ធំបំផុតនៅវៀតណាម។ ប៉ុន្តែ ហេតុ​ដូច្នេះក៏ដោយ BIDV គប្បីមាន​ឆន្ទះឆ្ពោះ​​ទៅមុខ មានទស្សនវិស័យយូអង្វែង ទាំងលើក្នុង​​ទីផ្សារ​ជាតិ​​និង​​អន្តរជាតិ។ ​ខ្ញុំស្នើឲ្យ BIDV មានយុទ្ធសាស្ត្រ ផែន​ការជារៀង​រាល់​ឆ្នាំដោយ​ភារកិច្ច​ និង​គោលដៅ​ជាក់​ស្តែង សំដៅ​ខិតខំប្រឹង​ប្រែងចូល​ក្នុង Top ២៥​ ធនាគា​ពាណិជ្ជកម្ម​ភាគហ៊ុន​ធំបំផុត​​តំបន់​អាស៊ី”។
 
​ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានប្រគល់ គ្រឿង​ឥស្សរិយយសពលកម្មថ្នាក់ទី១សម្រាប់ BIDV ។ BIDV ក៏បានរដ្ឋឡាវ និងព្រះ​រាជា​ណាចក្រកម្ពុជាប្រគល់កិត្ត​នាមថ្លៃថ្លាផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ