16/12/2016 10:48 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនា​ជាមួយប្រធាន​សម្ព័ន្ធក្រុមហ៊ុន DP World


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន DP World អេមីរ៉េតអារ៉ាប់រួម Ahmad Bin Sulayem

នៅក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នៅទីក្រុង​ហាណូយ ​​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក​ Nguyen ​Xuan Phuc បាន​​អះអាង​ថា៖ បណ្ដា​​អង្គភាព​អាជីវកម្ម​បរទេស​ វិនិយោគ​នៅវៀត​ណាម​ ជាផ្នែក​សំខាន់​នៃ​​ខឿន​សេដ្ឋ​កិច្ច​វៀត​ណាម​។ នាយក​រដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា៖ រដ្ឋាភិបាល​វៀតណាម​សន្យា​​បង្ក​លក្ខណះងាយ​ស្រួល​ចំពោះ​វិនិយោគិន​បរទេស​ និយាយ​រួម និង​សម្ព័ន្ធ​ក្រុម​​ហ៊ុន​ DP World ​និយាយដោយឡែក ​បោះ​ទុ​នវិនិយោគ​នៅវៀត​ណាម​ និង​បង្កើត​បរិយាកាស​ប្រកួត​ប្រជែង​សមភាព សំរាប់​អង្គភាពអាជីវក​ម្មទាំងឡាយ។

រីឯ​ប្រធាន​សម្ព័ន្ធក្រុមហ៊ុន DP World ​អេមីរ៉េតអារ៉ាប់​​រួម​ លោក​ Sultan Ahmad ​Bin Sulayem បាន​អោយ​ដឹង​​ថា៖ សម្ព័ន្ធ​ក្រុម​ហ៊ុន​ជឿជាក់​ទៅ​​លើ​​យថា​ទស្សន៍​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​វៀត​ណាម​ ហើយ​មានគោល​បំណង​ថា៖ រដ្ឋាភិបាល​​​បន្ត​ដោះស្រាយការជំ​ពាក់​ជំពិន បន្តបង្កលក្ខណះ​ងាយ​ស្រួល ​សំរាប់​គំរោងណ៍​វិនិយោគ​ របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​នេះ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 

បណ្តាអត្ថបទបានផ្សាយ