04/11/2016 10:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយតំណាងចូលរួមសន្និ សីទសេដ្ឋកិច្ចការបរទេសឆ្នាំ២០១៦


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយតំណាង
ចូលរួមសន្និសីទសេដ្ឋកិច្ចការបរទេសឆ្នាំ២០១៦

នាយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងសន្ទរកថាចំពោះមុខតំណាងស្ថាប័នហិរញ្ញវត្ថុសកលលោក អ្នករៀប​ចំ​គោល​នយោបាយនិងអង្គភាពអាជីវកម្មជាតិនិងអន្តរជាតិដែលមកចូលរួមសន្និសីទសេដ្ឋកិច្ចការបរទេសឆ្នាំ​២០១៦​ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc មានបំណងចង់ឲ្យតាមរយៈសន្និសីទនេះ តំ​ណាងនិងអង្គអាជីវកម្មទាំងអស់នឹងយល់ច្បាស់អំពីគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ធ្វើសមាហរណកម្មរបស់វៀតណាមនិងរកឃើញនូវឱកាសសហប្រតិបត្តិការសម្រាប់ធ្វើការវិនិយោគយ៉ាងងាយស្រួល។ លោក Nguyen Xuan Phuc អញ្ជើញមាន ប្រសាសន៍ថា៖

“ឱកាសគឺនៅចំពោះមុខ ហើយដើម្បីឆ្លៀតយកឱកាសអភិវឌ្ឍន៍នេះ វៀតណាមត្រូវមានការប្តេជ្ញាផ្លាស់ប្តូថ្មីដោយ​ខ្លួនឯង កសាងរដ្ឋាភិបាលសុច្ចរិត ស្ថាបនា បម្រើប្រជាជននិងអង្គភាពអាជីវកម្ម។ រដ្ឋាភិបាលវៀតណាមនឹងខំប្រឹងប្រែងធ្វើសកម្មភាព ដើម្បីបង្កើតឡើងកត្តាគ្រឹះស្នូលសម្រាប់បរិយាកាសវិនិយោគធ្វើអាជីវកម្ម នោះ​គឺ​ការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស រក្សាស្ថិរភាពនយោ​បាយសង្គម ព្រមទាំង​ពង្រីកការច្នៃប្រឌិតក្នុងការវិនិយោគធ្វើអាជីវកម្ម”។

សន្និសីទសេដ្ឋកិច្ចការបរទេសក្រោមប្រធានបទ “វេទិកាជាន់ខ្ពស់វៀតណាម ២០១៦-ទៅមុខយ៉ាងរលូន” ដែលបានប្រារព្ធឡើងនាថ្ងៃទី៣វិច្ឆិកា។ សន្និសីទនេះ​ចង់ផ្ញើសារមួយគឺអះអាងនូវការប្តេជ្ញាយ៉ាងខ្លាំងក្លារបស់​វៀត​ណាម​ជាមួយសហគមន៍អង្គភាពអាជីវកម្មអន្តរជាតិអំពីការផ្លាស់ប្តូរនិងការធ្វើកំណែទម្រង់យ៉ាងខ្លាំងខឿនសេដ្ឋកិច្ចនារយៈពេល ៥ ឆ្នាំខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ