04/08/2016 10:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យគោលដៅបង្កើនកំណើន


ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា (រូបថតៈ​TTtinvov)

នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ អញ្ជើញផ្តល់មតិសន្និដ្ឋានសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដាដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១និងទី២ សីហា នោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យអនុវត្តយ៉ាងខ្លាំងគោលដៅបង្កើនកំណើនសេដ្ឋកិច្ច ពោលគឺ GDP ទទួលបាន ៦,៧% ក្នុងឆ្នាំ ២០១៦។​​នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានឲ្យដឹងថែមទៀតថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលគឺ “រដ្ឋាភិបាលស្ថាបនា តម្លាភាព សកម្មធ្វើសកម្មភាពនិងបម្រើប្រជាជន”។​នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា៖

“គោលដៅបង្កើនកំណើនសេដ្ឋកិច្ចឲ្យទទួលបាន ៦,៧% ក្នុងឆ្នាំ២០១៦របស់រដ្ឋាភិបាលទោះបីជាពិបាកក៏ដោយ ប៉ុន្តែស្មារតីបញ្ជាណែនាំរបស់រដ្ឋាភិបាលនិងនា យករដ្ឋមន្ត្រីគឺនឹងប្តេជ្ញាជំនះពុះពារលើការលំបាកសាកល្បងដោយ​​មិនរាថយ។ ម្យ៉ាងវិញទៀត ត្រូវមានស្មារតីហ៊ានគិត ហ៊ានទទួលខុសត្រូវ មានសណ្តាប់ធ្នាប់និងប្រើប្រាស់ប្រ កបដោយប្រសិទ្ធិភាពរាល់ប្រភពកម្លាំង។​តាមនោះ ស្មារតីគឺជាការខិតខំប្រឹងប្រែងខ្ពស់បំផុតសំដៅបំពេញល្អរាល់​គោលដៅភារកិច្ចដែលបានដាក់ចេញ”។

ដើម្បីជម្រុញកំណើន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានបញ្ជាណែនាំការជួយឧបត្ថម្ភអង្គភាពអាជីវកម្មគឺត្រូវជាក់ស្តែង ហើយក្រសួងស្ថាប័ននានាត្រូវរៀបចំផែនការសម្រាប់ជួយប្រជាជននិងអង្គភាពអាជីវកម្ម។​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលនឹងបន្តត្រួតពិនិត្យអតិផរណ ស្ថិរភាពតម្លៃ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ