07/04/2015 11:01 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរុស្ស៊ីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម


នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev

 
ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋាភិបាលវៀតណាម លោក ​Nguyen Tan Dung នាថ្ងៃទី៥​ខែ​មេសា​ឆ្នាំ ២០១៥​ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev​ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវ​ការ​នៅ​វៀត​ណាម​។ ដំណើរ​ទស្សនកិច្ចលើកនេះនឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដៃ​គូ​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ​ ។

ឆ្លើយសម្ភាសន៍ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មានវៀតណាម មុនដំណើរ​ទស្សកិច្ច ​នាយករដ្ឋមន្ត្រី  លោក​Dmitry​ Medvedev បានអះអាងថា៖ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យ​ដ៏សែន​សំ​ខាន់​ ជំ​រុញ​ទំ​នាក់​ទំ​នង​ដៃ​គូយុទ្ធសាស្ត្ររវាងវៀតណាមនិងរុស្ស៊ីឡើង​កំរិតថ្មី។ នាយករដ្ឋមន្ត្រី ​ Dmitry Medvedev ក៏បានចាត់​ទុក​ថា៖​រុស្ស៊ី​និង​វៀតណាម​ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៖ វិនិយោគ ​ពាណិជ្ជ​កម្ម ទេសចរណ៍…ល​ៗ​ 
ទន្ទឹមនឹងនោះ ​  លោក Dmitry Medvedev ក៏បានចែករំឡែកថា៖ លោក​សប្បាយ​​រីករាយ​យ៉ាង​ខ្លាំង​ ដោយ​បាន​មកបំពេញទស្សនកិច្ចនៅវៀតណាម និង​ឃើញការអភិវឌ្ឍរបស់វៀតណាម។ លោកបានអះអាងថា៖​ក្រៅ​ពី​ជាប្រទេស​អភិវឌ្ឍន៍​ សកម្ម និងអភិវឌ្ឍន៍លឿន វៀតណាមកំពុងក្លាយទៅជាប្រទេសជួរមុខ​នៅអាស៊ី-ប៉ា​ស៊ី​ហ្វីក​ទៀតផង៕

 
 តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ