27/11/2014 14:43 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបសំណះសំណាលជាមួយសហគមន៍ជនវៀតណាមនៅឡាវ


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបសំណះសំណាលជាមួយសហគមន៍ជនវៀតណាមនៅឡាវ (Image: baodientu.chinhphu.vn)

ក្នុងជំនួបសំណះសំណាលដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៤​ នៅស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅឡាវ ក្នុងឱកាសចូលរួមសន្និសីទកំពូលលើកទី ៨ រវាងប្រទេសចំនួន ៣ កម្ពុជា ឡាវ វៀតណាម ដើម្បី​អភិវឌ្ឍន៍​តំបន់ត្រីកោណ(CLV) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជូនដំណឹងស្ថានភាព សេដ្ឋកិច្ច​សង្គមក្នុងប្រទេសនិងស្ថានភាពអន្តរជាតិដល់អណិកជនវៀតណាមនៅឡាវ។

ទន្ទឹមនឹងនោះ លោក Nguyen Tan Dung ក៏បានអះអាងនូវចរិតលក្ខណៈ​មុនក៏ដូចជា ក្រោយនៃ​ទំ​នាក់​ទំ​នង​មិត្តភាព​សហ​ប្រតិបត្តិការពិសេសលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ក្នុងនោះ មានតួនាទីដ៏​សែន​សំខាន់​របស់​សហគមន៍​ជន​វៀតណាមនៅឡាវ។នាយករដ្ឋម​ន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖​“ជនវៀតណាមនៅឡាវមិនត្រឹមតែរួម​វិភាគ​​ទាន​ខាងសម្ភារៈប៉ុណ្ណោះទេថែមទាំងខាងស្មារតីទៀតផង។ ការប្រតិបត្តិតាមច្បាប់និងការធ្វើអាជីវកម្មរៀន​សូត្រ​ល្អ​នៅប្រទេសសាម៉ីបានរួមចំណែកល្អក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២ វៀតណាម -ឡាវ​ឲ្យ​បាន​ខ្លាំងក្លាថែមទៀត៕

តាម VOV5- វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ