14/11/2014 15:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ - ជប៉ុននិងសន្និសីទទាក់ទិននានា


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុននិងសន្និសីទទាក់ទិននានា (Image: nguyentandung.org)

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម Thanh Chung ជូនដំណឺងពីមីយ៉ាន់ម៉ាឲ្យដឹងថា៖ នាយប់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៤ សន្និសីទជាន់ខ្ពស់មេគង្គ - ជប៉ុនលើកទី ៦ បាន​ប្រព្រឹត្ត​ទៅ​នៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ាដោយមាន ការចូលរួមរបស់ថ្នាក់ដឹកនាំវៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងជប៉ុន។ សេសចក្តី ថ្លែងការរួមមួយ ដែល​ត្រូវបាននាំចេញ​នៅ​សន្និសីទ​លើកនេះ ក្នុងនោះ បណ្ដាប្រទេស បានឯកភាពបង្កើនការតភ្ជាប់ក្នុងតំបន់ទន្លេមេគង្គ​ដើម្បីបំរើការកសាងអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចនិងខ្សែផ្លូវថ្មីដែលតភ្ជាប់អនុតំបន់​ទន្លេមេគង្គ​ជាមួយ​អនុទ្វីបឥណ្ឌា កសាង “ទស្សនៈវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម​នៅតំបន់វាល​ទំនាប​ទន្លេ​មេគង្គ​” សំដៅបង្កលសក្ខណៈងាយស្រួលសំរាប់សកម្មភាពអាជីវកម្មរវាងអនុតំបន់ទន្លេមេគង្គនិងជប៉ុន។

ថ្លែងមតិនៅសន្និសីទលើកនេះ នាយករដ្ឋម​ន្ត្រី Nguyen Tan Dung បានស្នើរឲ្យ រដ្ឋាភិបាល​ជប៉ុន​ជួយ​ឧបត្ថម្ភស្រាវជ្រាវការបង្កើតខ្សែផ្លូវថ្មីដែលតភ្ជាប់របៀងសេដ្ឋកិច្ច ខាងត្បូងនិងរបៀងសេដ្ឋកិច្ច​ខាង​កើតលិចជាមួយអនុទ្វីបឥណ្ឌានិងតំបន់អាស៊ី - អាគ្នេយ៍ ។ លោក Nguyen Tan Dung ក៏​បាន​​ស្នើរឲ្យជប៉ុនបង្កើនការផ្តល់ជំនួយសំរាប់គណៈកម្មការទទួលបន្ទុកបញ្ហា​នៅតំបន់ទន្លេមេគង្គ​ក្នុង​ការអនុវត្តស្រាវជ្រាវលើវិស័យគ្រប់គ្រង និងអភិវឌ្ឍន៍​ចីរភាពប្រភពទឹកទន្លេមេគង្គផងដែរ។
 
នាយករដ្ឋមន្ត្រីវៀតណាមបានចាត់ទុកថា៖ ប្រទេសនានាត្រូវប្រមូលផ្តុំ​ជំរុញកិច្ចសហ​ប្រតិបត្តិការ​រវាង​បណ្ដាអង្គភាពអាជីវកម្មនិងតំបន់នៅ​ប្រទេសវាលទំនាបទន្លេមេគង្គលើវិស័យសក្តានុភាព​ដូច​ជា កសិកម្ម ជលកម្ម និង​​ Logistics ជាដើម។ មុននោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានជាមួយដៃគូនិមួយៗ រួមមាន៖ ឥណ្ឌា ជប៉ុន អ.ស.ប. និង​សន្និសីទ​ជាន់ខ្ពស់រំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងដៃគូ​រវាងអាស៊ាន​និង​អ៊ូស្ត្រាលី។ ស្តីអំពីបញ្ហាលើសមុទ្រខាងកើត ថ្នាក់ដឹកនាំ​ទាំងអស់បានសង្កត់ធ្ងន់​នូវការ​រក្សា​សន្តិភាព​ស្ថេរភាព សន្តិសុខក្នុងតំបន់ ធានា សន្តិសុខសុវត្ថភាពនិង​សេរីភាពនាវាចរណ៍​អាកាសចរណ៍​នៅសមុទ្រខាងកើត ដោះស្រាយរាល់ជំលោះដោយសន្តិវិធីដោយឈរលើច្បាប់​អន្តរជាតិ ជាពិសេសគឺ អនុសញ្ញារបស់ អ.ស.ប.ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) សេចក្តី​ថ្លែងការ ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានាលើសមុទ្រខាងកើត (DOC) ឆ្ពោះទៅទទួល​បាន​ក្រម ប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។ ចំពោះមុខស្ថានភាពនៅ សមុទ្រ​ខាងកើតបន្តបំរែបំរួលដ៏ស្មុគស្មាញនាបច្ចុប្បន្ន នាយករដ្ឋមន្ត្រីវៀតណាមបាន ស្នើថា៖ ភាគី​ទាក់ទិននានាត្រូវប្រតិបត្តិយ៉ាងម៉ត់ចត់តាមច្បាប់អន្តរជាតិ ជាពិសេសគឺ មាត្រាទី ៥ ស្តីអំ​ពី​ការ​អត់ធ្មត់ចំពោះជំលោះលើសមុទ្រខាងកើត។

នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៤ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបជាមួយ​សម​ភាគី​រុស្ស៊ី លោក Dmitri Medvedev និងសមភាគីអ៊ូស្ត្រាលី លោក Tony Abbott។ ក្នុងជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev ថ្នាក់ដឹកនាំទាំង ២ រូប បានឯក​ភាព​លើកកំពស់​តំលៃ​ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់លានដុល្លា អាមេរិកនាពេលខាងមុខ។ ទន្ទឹម​នឹង​នោះ​ភាគី​ទាំង​ ២ បាននងបញ្ជាណែនាំបណ្ដា ក្រសួងផ្នែក​សុក្រិដ​រាល់​កិច្ច​ព្រម​ព្រៀង​ផង​ដែល​គ្រោង​នឹងត្រូវបានចុះហត្ថលេខាង​ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី​របស់​អគ្គ​លេខា​ធិការបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នាពេលខាងមុខ។

ស្តីពីបញ្ហាលើសមុទ្រខាងកើត នាយករដ្ឋមន្ត្រី Medvedev បានចែករំលែក​ទស្សនៈ​របស់វៀត​ណាម​និង អាស៊ានអំពីការដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ ហើយមានគោលបំណងថា៖ ស្ថានភាពនៅសមុទ្រខាងកើតស្ថិរភាពយ៉ាង ឆាប់ៗ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ូស្ត្រាលី លោក Tony Abbott លោក Nguyen Tan Dung បាន​ស្នើ​ឲ្យ ​អ៊ូស្ត្រាលីបង្កលក្ខណៈងាយស្រួលសំរាប់ទំនិញនាំចេញរបស់​វៀតណាម បង្កើត​អាហារូបករណ៍​សំរាប់និស្សិតវៀតណាមទៅរៀនសូត្រនៅអ៊ូស្រ្តាលី ហើយមានគោលបំណងថា​៖ អ៊ូស្រ្តាលីនឹងបន្តផ្តល់ជំនួយវៀតណាមក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម​និង​ការ​ទប់​ទល់​នឹង​បំរែ​បំ​រួល​របស់អាកាសធាតុដ៏ចីរភាព៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ