26/11/2014 15:11 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទកំពូល CLV លើកទី ៨

 
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទកំពូល CLV លើកទី ៨ (Image: VOV)

នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ សន្និសីទកំពូលកម្ពុជា - ឡាវ - វៀតណាម (CLV) លើកទី ៨​ ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណបានបើកជាផ្លូវការនៅរដ្ឋធានីវៀនច័ន្ទ របស់ឡាវ ដោយ​មាន​ការ​ចូលរួមរបស់នាយករដ្ឋមន្ត្រីរដ្ឋភិបាលនៃប្រទេសទាំង ៣។ សន្និសីទ​លើកនេះ​គឺជា​ឱកាស​ដើម្បី​រដ្ឋាភិបាលរបស់វៀតណាម​ឡាវនិងកម្ពុជាបង្កើនការ​សហការ​ក្នុង​ការ​អនុវត្ត​បណ្ដា​កម្មវិធី​សហ​ប្រតិបត្តិការលើវិស័យការពារជាតិសន្តិសុខនិង អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គាមនៅខេត្តចំនួន ១៣ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងនោះ មានខេត្តចំនួន ៥ របស់វៀតណាមគឺ៖ ខេត្ត Kontum ខេត្ត Gia Lai ខេត្ត Dak Lak ខេត្ត Dak Nong និងខេត្ត Binh Phuoc។ មុននេះនារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក Nguyen Tan Dung បាន​ជួប​សន្ទនា​ជាមួយ​សមភាគីឡាវ លោក​ Thongsing Thammavong។

នាយករដ្ឋមន្ត្រីទាំង ២ រូបបានឯកភាពបន្តសហការលាតត្រដាងអនុវត្តបណ្ដា​គំរោងការណ៍​សហ​ប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំង ២ ហើយអះអាងថា៖ ភាគីទាំង ២ នឹងបង្ក​លក្ខណៈ​ងាយស្រួលសំរាប់អង្គភាពអាជីវកម្មសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ។​ទន្ទឹម​នឹងនោះ ភាគីទាំង ២ បានឯកភាពសម្រេចយ៉ាងឆាប់ការចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មីរវាងវៀតណាមនិងឡាវដែលនឹងបង្កើតក្របខ័ណ្ឌគត្តិយុត្តដើម្បីប្រទេសទាំង ២ នាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ២ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០១៥។ ថ្នាក់​ដឹក​នាំ​ទាំង​ ២ រូបបានអះអាងនូវកិច្ចស​ហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ​គ្នា​ក្នុង​អា​ស៊ាន​និង​បណ្ដា​យ​ន្តការសហប្រតិបត្តិការផ្សេងៗទៀតក្នុងតំបន់និងមហាអនុតំបន់ផងដែរ។

ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំទាំង ២ រូប​បាន​ឯកភាពបន្តសហប្រតិបត្តិការយ៉ាងជិតស្និតលើវិស័យសន្តិសុខការពារ ជាតិ ហើយ​អះអាង​ជា​ថ្មីម្តងទៀតនូវគោលការណ៍មិនអនុញ្ញត្តឲ្យកំលាំងអមតិ្តណាមួយ ប្រើប្រាស់​តំ​បន់​ដែន​ដី​របស់​ប្រទេស​នេះដើម្បីបង្កមហន្តរាយទៅលើសន្តិសុខឬជ្រៀត​ជ្រែកចូលក្នុងការងារផ្ទៃក្នុងរបស់​ប្រទេសផ្សេង។ នា​យក​រដ្ឋមន្ត្រីទាំង ២ រូបនេះបាន អះអាងនូវការប្តេជ្ញា​ចិត្ត​សម្រេច​ការ​ងារ​កំ​ណត់​​ខ័ណ្ឌព្រមសីមានិងបោះបង្គោលព្រំដែន ដីគោករវាងប្រទេសទាំង ២ រួមចំណែក​កសាង​ខ្សែ​ព្រំដែនសន្តិភាពមិត្តភាពស្ថិរភាពនិងអភិវឌ្ឍន៍។​ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖“ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅ បណ្ដាការខំប្រឹងប្រែង​រួម​នៃ​ប្រទេស​​ទាំង ៣ បានជំរុញ ខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពង្រឹង​ទំនាក់ទំនង​ជិត​ខាង​មិត្ត​ភាព ក៏ដូចជា បង្កើតកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ត្រីកោណកម្ពុជា-ឡាវ- វៀតណាម៕

សេចក្ដីថ្លែងការណ៍រួម នៃសន្និសីទកំពូលលើកទី៨ របស់ប្រទេសទាំង៣ ​ឡាវ-កម្ពុជា-វៀត​ណាម​ ​ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណ បានអះអាងជាថ្មីម្តងទៀតនូវការសន្យា​របស់ប្រទេស​ទាំង​បី​ក្នុងការបង្កើន និងធ្វើអោយស៊ីជំរៅថែមទៀតកិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​រវាងប្រទេសទាំងបី។ ​តាមនោះ ប្រទេសទាំង៣ឯកភាពបង្កើន​កិច្ចសហប្រតិបត្តិការ​ដើម្បី​បង្រួញ​គម្លាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេសអាស៊ាន។ សេចក្ដីថ្លែងការណ៍នេះ​ក៏បាន​អះអាង​ជា​ថ្មី​ម្តង​ទៀតនូវសារសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និង​បរិយាកាសស្ថិរសភាពសំរាប់​វិនិយោគិន​ និងប្រជាជនក្នុងតំបន់ត្រីកោណ…ជាដើមផងដែរ៕

Thanh Chung អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅវៀនថ័ន្ទឡាវ

បណ្តាអត្ថបទបានផ្សាយ