22/11/2015 09:15 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung ជួបជាមួយសមភាគីជប៉ុនលោក Shizo Abe

នៅខាង​ក្រៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៧និងបណ្តាសន្និ សីទ​ទាក់​ទិន​នានា​នៅ​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ី​ នាយប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥  នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បាន​អញ្ជើញ​ជួប​សន្ទនា ជាមួយសមភាគីជប៉ុន លោក Shizo Abe។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំង​ពីរ​រូប បាន​ឯកភាព​វាយ​តម្លៃថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ មានការអភិវឌ្ឍន៍ឡើងកំពស់ថ្មី ស៊ីជម្រៅ ជាក់​ស្តែង​ប្រកបដោយប្រសិទ្ធិភាព។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរអំពីទិសដៅ និងវិធាន​ការ​ជាក់​ស្តែង​សំដៅ អនុវត្ត​រាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ រវាងប្រទេសទាំងពីរ។ នៅទីនេះ នាយករដ្ឋមន្ត្រី​Abe ក៏បាន​ជូនដំណឹង​អំពី​សេចក្តី​សម្រេចចិត្តបន្ត​ជួយឧបត្ថម្ភ​ទុន ODA សម្រាប់


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung ជួបជាមួយ
សមភាគីជប៉ុនលោក Shizo Abe

វៀតណាម​មានតម្លៃ១,៤ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរបានឯកភាពគ្នា​បន្តកិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​នៅបណ្តាវេទិការ​ពហុភាគី និងយន្តការ​សហប្រតិបត្តិការ​អន្តរជាតិ ព្រម​ទាំង​ជម្រុញ​ការ​អនុម័ត​និង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មួយចំនួន។ ភាគីទាំងពីក៏បានសង្កត់ធ្ងន់ទៅលើភាពចំបាច់ត្រូវធានាសន្តិភាព សេរី​ភាព សន្តិសុខ សុវត្ថិភាព​នាវាចរណ៍ និងអាកាសចរណ៍ ដោយឈរលើមូលដ្ឋាន​ច្បាប់អន្តរជាតិ និងសន្ធិសញ្ញាអ.ស.សស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ប្រតិបត្តិយ៉ាង ត្រឹមត្រូវនូវ​សេចក្តី​ថ្លែង​ការណ៍ ស្តីពីការ​ប្រតិបត្តិរ​បស់​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត​(DOC) និងសម្រេចយ៉ាងឆាប់ៗនូវ​ក្រមប្រតិបត្តិតំបន់​នៅ​សមុទ្រ​ខាងកើត (COC) និង​គ្មាន​យោធា​លើសមុទ្រ​ខាង​កើត​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ