23/11/2015 09:28 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសង្កត់ធ្ងន់ទៅលើការរក្សាសហប្រតិបត្តិការក្នុងអាស៊ាន+៣


នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសង្កត់ធ្ងន់ទៅលើការរក្សាសហប្រតិបត្តិការក្នុងអាស៊ាន+៣ (Image: VNA)

នាថ្ងៃទី​២១ខែ​វិច្ឆិកាឆ្នាំ២០១៥​ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានអះអាងថា៖ អាស៊ាន​គប្បីធានា​កិច្ចសហប្រតិបត្តិ​ការ​ជាមួយ​ដៃគីនានាក្នុង តំបន់អាស៊ីបូព៌ារតាមរយៈការគំនិតផ្តួតផ្តើម។ ថ្លែងមតិនៅ​សន្និសីទ​ជាន់​ខ្ពស់​អាស៊ាន +៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី លោក Najib Razak បានឲ្យដឹង​ថា៖ កិច្ច​សហប្រតិ​បត្តិ​ការ ជាមួយចិនជប៉ុននិងកូរ៉េខាងត្បូងគឺជាកំលាំងពលំជំរុញសមាហរណ​កម្មតំបន់​ឲ្យបានខ្លាំង​ក្លាថែម​ទៀត ឆ្ពោះទៅគោល​ដៅយូរអង្វែងរបស់​ការកសាងសហគមន៍អាស៊ី-បូព៌ារ។ លោក​ជឿជាក់ថា៖ កិច្ចសហប្រតិ​បត្តិការ​អាស៊ាន​+៣ នឹងរួមចំណែកថែមទៀតក្នុងការកសាងសន្តិភាព​ និងនាំមកនូភាពសម្បូររុងរឿងសំរាប់តំបន់។ កិច្ច​សហប្រតិបត្តិការ​ជា​មួយដៃគូ​ចំនួន ៣ ពោលខាងលើនឹងជួយយ៉ាងសកម្ម ក្នុងការលើកកំពស់​គុណភាព​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​ក្នុងអាស៊ាន និងអាស៊ីបូព៌ារ​ផងដែរ។ ក៏ក្នុងសន្និសីទ លើកនេះ ចិន​អំពាវនាវ​ជំរុញ​សមាហរណកម្ម​​សេដ្ឋកិច្ច និងការពារស្ថិរភាពហិរញ្ញវត្ថុនៅអាស៊ីបូព៌ារក្នុងកាលៈទេសៈ​ប្រទេសនានា​ក្នុងតំបន់​ត្រៀម​ខ្លួន​ជា​ស្រេចកំពុង​ស្វែងរកទំនាក់​ទំនង​ជិតស្និតជាង។ ចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ជាមួយប្រទេស​ដទៃ​ ដើម្បីបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច លើគ្រប់​ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាឆ្នាំ​​២០១៦ ខាង​មុខ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ