13/10/2016 10:24 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីបំផុសចលនាប្រឡងប្រណាំង“អង្គភាពអាជីវកម្មវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍”


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីបំផុសចលនាប្រឡងប្រណាំង

នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុសចលនាប្រឡងប្រណាំងក្រោម​ប្រធានបទ “អង្គភាពអាជីវកម្ម​វៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ ”។ ថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធាន​ក្រុមប្រឹក្សាប្រឡងប្រណាំងស្ងើចសរសើរមជ្ឈឹមបានសំណូមពរក្រសួងស្ថាប័ននានា រួមដំណើរជម្រុញការ​កែ​ទម្រង់បែបបទរដ្ឋបាល លើកកំពស់សមត្ថភាពប្រគួតប្រជែង ព្រមទាំងអនុវត្តល្អ យន្តការសន្ទនានិងពិគ្រោះ​យោបល់របស់អង្គភាពអាជីវកម្ម។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំពុងរៀបចំឡើងវិញ​ខឿន​សេដ្ឋកិច្ចនិងផ្លាស់ប្តូររូបសណ្ឋាន កំណើនសំដៅនាំវៀតណាមឡើងទៅកំពស់ថ្មីមួយក្នុងខ្សែសង្វាក់តម្លៃ​សកលលោក។ ដើម្បី សម្រេចបានប្រការនេះ អង្គភាពអាជីវកម្មវៀតណាមត្រូវជាកងកម្លាំងស្នូល៖

“បច្ចុប្បន្នគឺប្រទេសណាមានអង្គភាពអាជីវកម្មសកម្មចូលរួមខ្សែសង្វាក់តម្លៃសកលលោកគឺប្រទេសនោះទទួលបានផលប្រយោជន៍ច្រើនក្នុងការធ្វើសមាហរណកម្មសេដ្ឋ​កិច្ចអន្តរជាតិ។​ដើម្បីចូលរួមខ្សែសង្វាក់តម្លៃសកលលោក​នោះ គឺទាមទារឲ្យអង្គភាពអាជីវកម្មត្រូវស៊ីសង្វាក់ទៅនឹងបទដ្ឋានតំបន់និងអន្តរជាតិ។ យើងត្រូវធ្វើអស់​ពី​កម្លាំងកាយចិត្ត ដើម្បីអង្គភាពអាជីវកម្មវៀតណាមអាចបោះជំហានទៅកាន់ពិភពលោកប្រកប​ដោយជោគជ័យ”​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ