28/12/2016 09:58 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីបង្កើតគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើសមាហរណកម្ម


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើប នឹងចុះហត្ថលេខាលើសេចក្តី​សម្រេច​ចិត្ត​ ស្តីពីបញ្ជីរាយ​នាមសមាស​ភាព​ នៃគណៈកម្មាធិការជាតិ ទទួលបន្ទុក​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ។ ក្នុងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc​អញ្ជើញ​ធ្វើជាប្រធាន​គណៈកម្មាធិការជាតិ ទទួល​បន្ទុកការ​ធ្វើសមាហរណកម្ម​អន្តរ​ជាតិ​។ អនុ​ប្រធានរួមមាន ឧបនាយក​រដ្ឋមន្ត្រី លោក Pham Binh Minh​ ឧបនាយក​​រដ្ឋមន្ត្រី លោក Vuong Dinh Hue និង​ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam។
 
​គណៈកម្មាធិការជាតិទទួលបន្ទុកការ ធ្វើសមាហរណកម្មអន្តរជាតិ មាន​ភារកិច្ច​ជួយ​រដ្ឋាភិបាល និង​នាយក​រដ្ឋ​មន្ត្រី​ដាក់​ចេញ​ទិសដៅ យុទ្ធសាស្ត្រនិង​ដំណោះ​ស្រាយ​មួយ​ចំនួន​ពាក់ព័ន្ធ នឹងការធ្វើសមាហរណកម្ម​អន្តរជាតិ។​ ទន្ទឹម​ជាមួយ​គ្នានោះ​ដាក់​ចេញ​នូវភារកិច្ច​ស្នូល​ ស្តីពី​ការធ្វើ​សមាហរណកម្ម​អន្តរជាតិ ដែល​ត្រូវប្រតិ​បត្តិ​ក្នុង​​ដំណាក់​កាលនីមួយៗ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ