24/01/2017 09:40 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីទៅសាកសួរសុខទុក្ខនិងជួបធ្វើការនៅអគ្គនាយកដ្ឋានចារកិច្ចនៃក្រសួងការពារប្រទេស


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សទ័ពមជ្ឈឹម បានអញ្ជើញទៅសាកសួរសុខទុក្ខនិងត្រួតពិនិត្យការងារត្រៀមខ្លួនជាស្រេចរបស់អគ្គនាយកដ្ឋានចារ​កិច្ចនៃក្រសួងការពារប្រទេសវៀតណាម។

នាព្រឹកថ្ងៃទី​២៣ ខែមករា ឆ្នាំ២០១៧ នាយក​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃ​បក្ស​ទ័ព​មជ្ឈឹម បាន​អញ្ជើញ​ទៅ​សាក​សួរ​សុខទុក្ខ និង​ត្រួតពិនិត្យ​ការងារ​ត្រៀម​ខ្លួន​ ជាស្រេច​របស់​អគ្គនាយកដ្ឋាន​ចារកិច្ច​នៃ​ក្រ​សួង​ការពារ ប្រទេស​វៀត​ណាម។ ក្នុង​ការ​ជួប​សំណេះសំណាល​ជាមួយ​នាយ​ទា​ហាន កម្មាភិបាល នៅទីនេះ លោក Nguyen Xuan Phuc បាន​លើក​ត្រ​ដែត​រាល់​ឧបស័គ្គ និងការសាក​ល្បង​សម្រាប់​​ការអភិវឌ្ឍ ប្រទេស​ជាតិ​នាពេល​ខាង​មុខ​។ ​ឈរ​លើមូល​ដ្ឋាន​នោះ នា​យក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ស្នើ​ឲ្យ​ផ្នែក​ចារ​កិច្ច​ការ​ពារ​ប្រទេស​វៀត​ណាម គប្បី​ម្ចាស់​ការ​សកម្ម​កសាង​ផែន​ការ ភារកិច្ច​ដោយ​ក្តាប់​ជាប់​នូវ​ស្ថានភាព ជាក់ស្តែង រួម​ចំណែក​សកម្ម​ថែម​ទៀត​ទៅ ​ក្នុង​ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច​សង្គម​និង​ការពារ​មាតុ​ប្រទេស៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម 
 

បណ្តាអត្ថបទបានផ្សាយ