10/11/2016 10:29 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីទទួលជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang

នៅក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc មានបំណងចង់ឲ្យស្ថាប័ន នីតិបញ្ញត្តិនៃប្រទេសទាំងពីរ បន្តជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យនិងកាន់តែស៊ីជម្រៅនាពេលអនាគត។ នាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរដោះស្រាយល្អរាល់​បញ្ហានៅសលក្នុងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ត្រួតត្រាល្អនូវការខ្វែងគំនិត រក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។

រីឯខ្លួនវិញ លោក Zhang Dejiang បានជូនដំណឹងនូវលទ្ធផលយ៉ាងល្អប្រសើរនៃកិច្ចចរចារជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ ស្តីពីបញ្ហាជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-ចិននាដំណាក់កាល​ខាងមុខ លោក  Zhang Dejiang មានបំណងថា ប្រទេសទាំងពីរនឹងបង្កើតគ្រឹះរឹងមាំ ជម្រុញការអភិវឌ្ឍន៍ស្ថិរភាពនិងនិរន្តរភាព។ ភាគីទាំងពីរក៏ចាំបាច់ត្រូវបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាពហុភាគីដូចជា មេគង្គ- Lancang ឯកភាពលើវិធានការមេស្តីពីការកសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តោយព្រំដែន រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងល្អប្រសើនាពេលអនាគត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ