03/06/2017 11:48 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីថៃ៖ទំនាក់ទំនងជាមួយវៀតណាមមិនដែលល្អដូចនាសព្វថ្ងៃទេ


នាយករដ្ឋមន្ត្រីថៃ៖ទំនាក់ទំនងជាមួយវៀតណាមមិនដែលល្អដូចនាសព្វថ្ងៃទេ

នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីថៃ លោកPrayut Chan O Cha បានអះអាងថា៖ទំនាក់ទំនងថៃ-វៀតណាមកំពុងក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ ហើយស្នើអោយប្រទេសទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់យកចិត្តទុកដាក់ថែមទៀតវិស័យសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា​  ដូចជា ពាណិជ្ជកម្ម និងវិនិយោគ។ ប្រការនេះបាន នាយករដ្ឋមន្ត្រីថៃ លោកPrayut Chan O Cha នាំចេញ ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Nguyen Tat thanh មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅថៃ។  លោក Prayut Chan O Cha បានសង្កត់ធ្ងន់ថា៖ ថៃគាំទ្រយ៉ាងខ្លាំងក្លាវៀតណាមរៀបចំជោគជ័យព្រឹត្តិការណ៍នានា ក្នុងឆ្នាំ APEC ២០១៧ ហើយអះអាងថានឹងខំប្រឹងប្រែងចូលរួមសន្និសីទជាន់ខ្ពស់ APEC នាខែវិច្ឆិកាខាងមុខនៅទីក្រុង Da Nang។ លោកក៏បានអះអាងជាថ្មីម្តងទៀតនូវការសន្យាមិនប្រើប្រាស់អំពើហឹង្សាហួសហេតុចំពោះអ្នកនេសាទវៀតណាម។ នាយករដ្ឋមន្ត្រី លោក Prayut Chan O Cha ក៏បានឯកភាពអនុវត្តកិច្ចព្រមព្រៀងអំពីពលករផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ