17/11/2016 09:47 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយព្រះអង្គម្ចាស់អង់គ្លេស William Arthur Philip Louis


នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយព្រះអង្គម្ចាស់អង់គ្លេស William Arthur Philip Louis

នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បាន​ជួបសន្ទនាជាមួយ​ព្រះអង្គម្ចាស់​អង់​គ្លេស William​ Arthur Philip Louis ក្នុង​ឱកាស​មក​យាង​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម។ នៅក្នុង​​ជំនួប​សន្ទនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc សង្កត់​ធ្ងន់​ថា៖ វៀត​ណាម​ជា​និច្ច​កាល មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយអង់គ្លេស។ នាយករដ្ឋ​មន្ត្រី​ក៏បាន​សម្ដែង​គោល​បំណង​ថា៖ ព្រះអង្គ​ម្ចាស់​អង់គ្លេស​ William Arthur Philip​ជួយ​ជ្រោម​ជ្រែង​ជំរុញ​ទំនាក់​ទំនង​សហប្រតិ​បត្តិការ​ និង​ចំណងមិត្តភាព​រវាងប្រ​ទេសទាំង​ពីរកាន់​តែ​អភិវឌ្ឍន៍​ពីមួយថ្ងៃទី​មួយថ្ងៃ។​

​នៅទីនេះ ព្រះអង្គម្ចាស់អង់គ្លេស William Arthur Philip វាយតំលៃខ្ពស់ការអភិ​រក្សសត្វ​ព្រៃ របស់​វៀត​ណាម ហើយ​ចាត់​ទុកថា​៖ កា​របង្កើនសកម្មភាព​ខាងគ​តិយុត្តិ  របស់វៀតណាម​ អាច​ក្លាយ​ទៅជា​គំរូ​មួយ​ដើម្បី​ប្រទេស​ផ្សេងៗ​សិក្សា​រៀន​សូត្រ​តាម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ