02/12/2016 09:29 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីជប៉ុនទទួលជួបលោក Pham Minh Chinh


នាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe ទទួលជួបជាមួយលោក Pham Minh Chinh

នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្នាក់ការរដ្ឋាភិបាលជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានទទួលជួបជាមួយលោក Pham Minh Chinh លេខា​មជ្ឈឹម ប្រធានគណៈ ចាត់តាំងមជ្ឈឹមនិងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន ដែល​កំ​​ពុងបំពេញទស្សនកិច្ចការងារនៅជប៉ុន។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Shizo Abe បានអះ​អាង​ថា​ជប៉ុននឹងបន្តផ្តល់អាទិភាពខ្ពស់សម្រាប់ទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម។ រីឯរដ្ឋមន្ត្រីការបរទេស លោក​ Fumio​ Kshida បានវាយ តម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅបណ្តាវេទិកាពហុភាគីរបស់តំបន់និងអន្តរជាតិ។

រីឯខ្លួនវិញ លោក Pham Minh Chinh មានបំណងចង់ឲ្យរដ្ឋាភិបាលជប៉ុនបន្តផ្តោតការយកចិត្តទុកដាក់សហប្រតិបត្តិការនិងជួយវៀតណាមលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស កែទម្រង់បែបបទរដ្ឋបាលនិងក​សាង​ក្បាលម៉ាស៊ីនរដ្ឋប្រកបដោយប្រសិទ្ធភាព៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ