21/06/2015 10:46 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងធ្វើជា​ប្រធាន​ថ្មី​របស់​គណៈ​បក្ស CPP


នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងធ្វើជា ប្រធានថ្មីរបស់គណៈបក្ស CPP (Image: qdnd.vn)

សន្និសីទ​លើកទី​៣៨ នៃគណៈ​កម្មាធិការ​មជ្ឈឹម​គណៈបក្ស​ប្រជា​​ជនកម្ពុជា (CPP) បា​នប្រព្រឹត្ត​ទៅ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​២០១៥ នៅរាជធានី​ភ្នំ​ពេញ។ ក្នុងនោះ អង្គសន្និសីទបាន​ជ្រើសរើស​ នាយក​រដ្ឋ​មន្ត្រី​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ សម្តេច​តេ​ជោ ហ៊ុន​សែន ធ្វើជា​ប្រធាន​ថ្មីរបស់​គណៈបក្ស​ប្រជាជន​កម្ពុជា CPP ជំ​នួស​ប្រធាន CPP សម្តេច​ជា ស៊ីម ដែលទទួល​មរណភាព នាថ្ងៃទី៨ ខែមិថុនា មក។ ក្រៅពី​នោះ លោក សាយ​ជុំ និង​លោក សារ​ខែង ត្រូវ​បាន​ជ្រើស​តាំង​ធ្វើជា​អនុ​ប្រធាន​គណៈ​បក្ស CPP ។ សន្និសីទលើក​ទី ៣៨ នៃគណៈ​កម្មាធិការ​មជ្ឈឹម​គណៈបក្ស CPP ក៏បាន​បូក​សរុប​ស្ថានភាព​ក្នុងរយៈ​ពេល​៦ខែ​ដើម​ឆ្នាំ​២០១៥ ដើម្បី​នាំចេញទិសដៅ​សកម្ម​ភាព៦ខែ ចុងឆ្នាំនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ