25/11/2016 10:34 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីកម្ពុជា​ ឡាវ វៀត​ណាម​ប្រកាស​លទ្ធផល​សន្និសីទ​ជាន់​ខ្ពស់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​


នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ វៀតណាមប្រកាសលទ្ធផលសន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV – 9

បន្ទាប់ពីពេលបញ្ចប់សន្និសីទ​ជាន់ខ្ពស់តំបន់​ត្រីកោល​អភិវឌ្ឍន៍​កម្ពុជា-ឡាវ​និងវៀតណាម លើកទី​៩ នៅ​សៀម​រៀប កម្ពូជា​ នាយក​រដ្ឋមន្ត្រីក​ម្ពូជា សម្ដេចតេជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ឡាវ លោក Thonglun Sisulith និង​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc បានអញ្ជើញសហអធិបតីសន្និសីទកាសែត ជូនដំ​ណឹង​អំពី​លទ្ធផល​របស់​សន្និសីទ​។ បណ្ដានាយករដ្ឋមន្ត្រីបានអោយដឹងថា៖ អង្គសន្និ​សីទបាន​ឯកភាព​ប្រគល់​អោយ​ក្រសួង​កសិកម្ម នៃប្រទេសទាំងបី រួមសហការកសាង​ផែនការអភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​កៅស៊ូ​ និង​ប្រគល់​អោយ​គណៈ​កម្មាធិការ​សម្រប​​សម្រួល ​រួម​កសាង​គំរោងផែន​ការអភិវឌ្ឍន៍ ផ្នែកទេសចរណ៍តំបន់ កម្ពុជា-ឡាវ-វៀតណាម។ បណ្ដាភាគីក៏មានគោលបំណង៖​ ផ្តល់អាទិភាពនិងបង្កលក្ខណះងាយស្រួលថែម​ទៀត​សំរាប់​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគចំពោះ​តំបន់ត្រី​កោណ សម្រេចផែនការ​អភិវឌ្ឍន៍​ទេសចរណ៍ និងផែ​ន​ការ​ធ្វើសកម្មភាព​ស្ដីអំពី​ការតភ្ពាប់ខឿនសេដ្ឋកិច្ច​ទាំង​បី ដែលក្នុងនោះមានការតភ្ជា​ប់អំពីគមនាគម​ន៍ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ថាមពល​និង​ទេសចរណ៍៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ