25/04/2015 12:49 GMT+7 Email Print Like 0

នាយកដ្ឋានចារកម្មអាល្លឺម៉ង់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវថ្មី

រូបថតៈ haz.de

កា​សែត Spiegel របស់អាល្លឺម៉ង់ចុះផ្សាយ នាថ្ងៃទី២៣ខែ​មេសាឆ្នាំ​២០១៥ ឲ្យដឹងថា នាយក​ដ្ឋាន​ចារកម្ម​សហព័ន្ធ​អាល្លឺម៉ង់(BND)បានរួមផ្សំ ជាមួយស្ថាប័នសន្តិសុខ​ជាតិអាមេរិក(NSA) ដំណើ​រ​ការ​ចារ​កម្ម​ទៅ​លើ​បណ្តា​គោល​ដៅ​នៅអាល្លឺម៉ង់និង​ទ្វីបអឺរ៉ុប។ សកម្មភាពនេះគឺ លើស​ពីក្របខ័ណ្ឌ​នៃកិច្ចព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​​ការ រវាងភាគីទាំងពីរ។ រាល់ព័ត៌មានរបស់ការសែត Spiegel សរ​ឲ្យឃើញថា ក្នុង​ចំណោមបណ្តា “គោល​ដៅ​បាន​ជ្រើស​រើស” គឺត្រូវបាន NSA ផ្ញើទៅ BND ក្នុង នោះ​មាន​ទាំង​គោល​ដៅ ​ស្ថិ​ត​នៅ​ខាង​ក្រៅ​កិច្ចព្រម​ព្រៀង​សហ​ប្រតិបត្តិការ​ប្រឆាំង ភេរវកម្មដែលស្ថាប័នទាំងពីរ​បានចុះហត្ថលេខា នាឆ្នាំ២០០២ទៀតផង។

ក៏តាមការសែតនេះដែរថា ព័ត៌មានពាក់ព័ន្ធ​ទៅនឹងរឿងអាស្រូវ​ថ្មីទាំងស្រុង ត្រូវ បាន​បញ្ចូន​ទៅ​បណ្តា​ក្រុម​សមាជិក​សភា និង​បណ្តា​គណៈបក្សចូល​រួមគណៈ​កម្មា​ធិការស៊ើបអង្កេតរបស់ NSA ចំណុះ​សភា​ជាប់​ទាប​របស់​អាល្លឺម៉ង់​ផងដែ​រ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ