12/02/2016 10:32 GMT+7 Email Print Like 0

នាថ្ងៃទី១១ កុម្ភៈ នាវាដឹកជញ្ជូនអន្តរជាតិចំនួន៣គ្រឿងបានចូលចត

នាដើមឆ្នាំ២០១៦ ក្រុមហ៊ុនផលិតស្បែកជើងជាច្រើនរបស់វៀត​ណាម បានចុះកុងត្រានាំចេញ​ទំនិញ​។ នាពេល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជក​ម្ម​សេរីឆ្លង មហាសមុទ្រប៉ាស៊ីហ្វីក(TPP)ចូល​ជាធ​រ​មាន​គឺពន្ធ​នឹង​បាន​បន្ថយ​ចុះនៅ​ត្រឹម​តែ​០%​ ដែលបើកចេញឱកាសដ៏ធំសំរាប់ផ្នែកស្បែកជើង​វៀតណាម នៅទីផ្សារអាមេរីក។ ឆ្នាំនេះ​វៀតណាម​ដាក់​ចេញ​គោល​ដៅនាំចេញ​ស្បែកជើង មានតំលៃសរុប១៧ពាន់​លានដុល្លារអាមេរីក កើន១៥%ប្រៀប​នឹង​ឆ្នាំទៅ​មិញ​។ តាម​លោក​ស្រី Phan Thi Thanh Xuan អគ្គលេខាធិការសម្ព័ន្ធសមាគម​ស្បែក​ជើង កាបូប​វៀត​ណាម​បាយ​ឲ្យ​​ដឹង​ថា​ “នាបច្ចុប្បន្ននេះប្រភពវត្ថុធាតុដើម ក្នុងស្រុកដូចជាស្បែកនៅតិចនៅឡើយ។ រដ្ឋ​គប្បីមាន​គោលស​យោបាន​ជួយឧបត្ថម្ភ និងផ្ដល់អាទិភាពអំពីពន្ធដា បង្កើត​មណ្ឌល​ឧស្សាហកម្ម​ពិសេស​ដោយ​ឡែក​សំរាប់​ការផលិត​វត្ថុធាតុ​ដើម​ សំដៅ​ឆ្លើយតបនឹងតម្រូវការផកិតកម្មទំនិញនាំចេញ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ