16/02/2016 09:42 GMT+7 Email Print Like 0

ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក


 

សន្និសីទកំពូលអាស៊ាន-អាមេរិកលើកដំបូងដែលប្រារព្ធឡើងជាផ្លូវ​ការ​នៅអាមេរិកនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦​តាមម៉ោង​តំប​ន់នេះ ជាព្រឹត្តិការណ៍​បង្កប់លក្ខណៈ​ប្រវត្តិ​សាស្ត្រ ដោយ​មាន​ខ្លឹម​សារ​សំខាន់​ជាច្រើន​ត្រូវ​បាន​យក​មក​ពិភាក្សា​។ លើ​វិស័យសេដ្ឋកិច្ច សន្និសីទលើកនេះនឹងសង្កត់ធ្ងន់​ទៅ លើទំនាក់​ទំនងសហប្រតិបតិ្ត​ការ​សេដ្ឋកិច្ច អាមេរិក-​អាស៊ាន ហើយស្វែងរកវិធានការជំរុញការវិនិយោគនិង​ពាណិជ្ជកម្ម​ថែម ទៀតក្រោយពីពេល​កិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​ឆ្លង​មហា​សមុទ្រប៉ាស៊ីហ្វិក (TPP) ទើបនឹង​បានចុះហត្ថ​លេខា។ កិច្ចប្រជុំអំពីសន្តិសុខនិង​នយោបាយ​នឹង ប្រមូល​ផ្ដុំទៅលើបញ្ហាជំរុញ​កិច្ចសហប្រតិបតិ្តការ អំពីការសាក​ល្បងយុទ្ធសាស្ត្រនិងឆ្លង​ដែន ដែល​តំបន់​កំពុង​ប្រឈ​មមុខ ក្នុងនោះ​មានជំលោះ​ដែនសមុទ្រ ភេរវកម្ម អាសន្ន រោគនិង​បំរ៉ែបំរួល​អាកាស​ធាតុ។ មជ្ឈដ្ឋាន​សារ​ព័ត៌​មាន​អាមេរិក​ចាត់​ទុកថា ភាព​តានតឹងក្នុងជំលោះនៅសមុទ្រខាងកើត នាពេល​កន្លង​ទៅនិង​គ្រោះអាសន្ន​ដែល អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស​បើកទូលាយ​ឥទ្ធិពល​ដល់ តំបន់អាស៊ី អាគ្នេយ៍នឹង​ជាបញ្ហាសំ​ខានៗ​នៅសន្និសីទ​លើកនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ