02/06/2016 10:09 GMT+7 Email Print Like 0

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អូស្ត្រាលី


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តា លីប្រចាំនៅវៀតណាម លោក Hugh Borrowman

នារសៀលថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០១៦ ក្នុងការជួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅវៀតណាម លោក Hugh Borrowman ដែលលោកមកជំរាបលាបញ្ចប់ បេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រលើគ្រប់វិស័យវៀតណាម - អូស្ត្រាលី។ ​លោក Nguyen Xuan Phuc ក៏បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនចំពោះតួលេខនិស្សិតវៀតណាមចំនួន ៣០ ម៉ឺននាក់ដែលកំពុងបំពេញការសិក្សារៀនសូត្រនៅអូស្ត្រាលី ហើយនាំឲ្យវៀតណាមក្លាយទៅជាប្រទេសមានចំនួននិស្សិតកំពុងសិក្សារៀនសូត្រនៅអូស្ត្រាលីច្រើនបំផុត។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា ភាគីទាំងពីរ បន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញកសិផល ជលផលរបស់វៀតណាមជ្រាបចូលទីផ្សាររបស់អូស្ត្រាលី។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអ Borrowman បានជឿជាក់ថា នាពេលខាងមុខទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ។ លោកក៏បានបន្តថា ទោះបីក្នុងឋានៈណាក៏ដោយ លោកក៏ខិតខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអូស្ត្រាលីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ