01/07/2017 11:50 GMT+7 Email Print Like 0

ធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើ គ្រប់ជ្រុងជ្រោយវៀតណាមនិងឥណ្ឌា


ធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
លើ គ្រប់ជ្រុងជ្រោយវៀតណាមនិងឥណ្ឌា 

ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Sushma Swaraj ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌានិងចូលរួមកិច្ចសន្ទនា Delhi លើកទី៩ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ កក្ដដា ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌានិងចូលរួមកិច្ចសន្ទនា Delhi លើកទី៩របស់លោក Pham Binh Minh លើក​នេះ សំដៅបន្តជំរុញទំនាក់ទំនងអន្តរជាតិឲ្យស៊ីជម្រៅ ជំរុញខ្លាំងថែមទៀតទំនាក់ទំនងជាមួយបណ្ដាដៃ​គូ​ ជាពិសេសគឺដៃគូយុទ្ធសាស្រ្តនិងប្រទេសធំៗ ហើយអះអាងការគោរពទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងពិភាក្សាស្ដីពីទិសដៅនិងវិធានការជាក់លាក់ដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្ដ្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យអនុវត្តជាក់​ស្ដែង។

ដំណើរទស្សនកិច្ចលើកនេះរបស់លោក Pham Binh Minh ក៏ជាសកម្មភាពមួយដើម្បីរំលឹកខួបអនុស្សាវរីយ៍លើក​ទី ៤៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងរំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ នៃទិវាបង្កើតទំនាក់ទំនងសន្ទនារវាងអាស៊ាននិងឥណ្ឌា។ ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងបន្តបន្ទាប់ ហើយមកដល់ឆ្នាំ ២០១៦ ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានលើកកំពស់ជាទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបាន​បើកទូលាយលើគ្រប់វិស័យ ជាពិសេសគឺទំនាក់ទំនងនយោបាយ សន្តិសុខ ការពារជាតិ។

ស្ដីពីទំនាក់ទំនងរវាងអាស៊ាននិងឥណ្ឌានោះ វៀតណាមគឺជាអ្នកសម្របសម្រួលចំពោះទំនាក់ទំនងសន្ទនារវាង​អាស៊ាននិងឥណ្ឌាក្នុងដំណាក់កាលឆ្នាំ ២០១៥ - ២០១៨ ហើយវៀតណាមកំពុងខិតខំប្រឹងប្រែងនិងអនុវត្តយ៉ាងល្អនូវតួនាទីរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងរវាងភាគីទាំងពីរ ជាពិសេសគឺក្នុងស្ថានភាពអាស៊ាន និងឥណ្ឌានឹងរៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ នៃទិវាបង្កើតដៃគូសន្ទនាក្នុងឆ្នាំនេះ។

ការដែលលោក Pham Binh Minh ចួលរួមកិច្ចសន្ទនា Delhi លើកទី ៩ នោះ គឺជាឱកាសសម្រាប់វៀតណាមពង្រីកតួនាទីជាអ្នកសម្របសម្រួលក្នុងទំនាក់ទំនងអាស៊ាននិងឥណ្ឌា ក៏ដូចជាបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន - ឥណ្ឌា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ