15/02/2017 10:20 GMT+7 Email Print Like 0

ធ្វើសមាហរណកម្មសេដ្ឋកិច្ចជាអាទិភាពជួរមុខរបស់ខឿនសេដ្ឋកិច្ចជាសមាជិក APEC


អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son
 
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ ងឧស្សាហកម្មសិង្ហបុរី លោក Kim Hng Kiang នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានអោយដឹងថា៖ទោះបីជាមានគម្លាតឆ្ងាយ​ដើម្បីទទួលអោយបានគោលដៅសេរីភាពពាណិជ្ជកម្មក្តី ប៉ុន្តែ ខឿនសេដ្ឋកិច្ច​ជាសមាជិកវេទិកាសហប្រតិបត្តិការសេរដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅ​បន្ត​ដំណើការ​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ច និងចាត់ទុកនេះជាអាទិភាពជួរមុខដែរ។ ថ្លែងមតិនៅទក្នុងសន្និសីទក្រុមប្រឹក្សា​ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក​ (PECC) សិង្ហបុរី២០១៧ រដ្ឋមន្ត្រី លោក Kim Hng Kiang បានអះ​អាង​ថា៖​ ការអនុវត្តតំបន់ពាណិជ្ជកម្មសេរី អាស៊ី-ប៉ាស៊ីហ្វីក (FTAAP) បន្តជា”គោលសៅ”​ ក្នុងរបៀបវារៈ​ នៃ​ APEC​ ដើម្បីបង្កើនសមាហរណកម្មសេដ្ឋកិច្ចតំបន់និងរួម​ចំណែកអនុវត្តគោលដៅសេរីភាពពាណិជ្ជកម្ម។

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអោយដឹងថា៖ ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំ APEC ២០១៧ វៀតណាមខំប្រឹងប្រែងជាមួយសមាជិកផ្សេងៗ ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗនៃសរសរទ្រូងចំនួន៤របស់ APEC និងបានឯកភាពខ្ពស់៕
តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ