27/10/2015 09:36 GMT+7 Email Print Like 0

ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីសមស្របនឹងរដ្ឋធម្មនុញ្ញ

រដ្ឋសភា​វៀតណាមនីតិកាល​ទី១៣ ក្នុងអង្គប្រជុំលើកទី១០បាន ចំណាយពេលវេលាអស់រយៈពេល​មួយ​ថ្ងៃ ដើម្បី​ពិភាក្សា​ អំពី​ខ្លឹមសារមួយចំមួយ​ចំនួននៅ មានមតិខុសគ្នានៃ​សេចក្តីព្រាង​ក្រមច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម)។ មតិ​ជាច្រើនបាន​ឯកភាព​ជាមួយ នឹងទស្សនថ្មីដែលបានដាក់ចេញ​នៅក្នុង​សេចក្តី​ព្រាង​លើក​នេះ ពោល​គឺ “តុលា​ការ​មិន​ត្រូ​វ​បដិសេធ​សំណូមពរ​ដោះស្រាយរឿង​ហេតុ រដ្ឋ​ប្បវេណីដោយ​មូលហេតុ​មិន​ទាន់​មាន​ច្បាប់​ស្តីពី​បញ្ហា​នេះ​ឡើយ” និងចាត់ទុកថា ការពង្រីកសមត្ថភាពវិនិច្ឆ័យទោស​របស់តុលាការ​ ដូច្នេះ គឺការបោះជំហានសំ ខាន់​ក្នុង​ការ​កសាង​នីតិរដ្ឋ សមស្របនឹងសេចក្តី​កំណត់​ដែល​បានចែង​ក្នុងរដ្ឋ ធម្មនុញ្ញ​ឆ្នាំ២០១៣។

ស្តីពីតួនាទីរបស់អយ្យការក្នុងរដ្ឋប្បវេណី មតិជាច្រើនបានចាត់ទុក​ថា តាំងពីមុន​មក រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​សុទ្ធ​តែ​បាន​ចាត់​ទុក​ថា អយ្យការជា​ស្ថានប័ន អនុវត្តក្តីរដ្ឋប្បវេណី។ ដូច្នេះ ច្បាប់​មិនកំណត់​ក្រប​ខ័ណ្ឌឃ្លាំមើល ក្រប​ខ័ណ្ឌ បញ្ចេញ​មតិ​របស់អយ្យការ ស្តីពីខ្លឹមសារដោះស្រាយរឿងហេតុ និងការប្រតិបត្តិ​ច្បាប់រដ្ឋប្បវេណី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ