27/06/2016 15:10 GMT+7 Email Print Like 0

ធ្វើដំណើរក្រោមខ្យល់ខ្សាច់នៃវាលខ្សាច់ Gobi

ធ្លាប់​​មានរហស​នាមថា ”តំបន់ដីពិបាក​រស់បំផុត​លើលោក” ដោយមានភ្នំខ្សាច់​ដ៏ធំសម្បើម ព្យុះ​ខ្សាច់ និង​ក្រុម​ចោរ​ប្លន់​យាយី ប៉ុន្តែ​ឥឡូវ​នេះ វាល​ខ្សាច់ Gobi ក្លាយ​ជា​ទីកន្លែង​ទៅ​ក្នុង​សុបិន្ត​នៃភ្ញៀវ​ទេសចរណ៍​ម្នាក់ៗលើ​ពិភពលោក​។

Gobi ជាវាល​ខ្សាច់ធំបំផុត នៅទ្វីប​អាស៊ី ដោយ​មាន​ផ្ទៃ​ដី​១.៣០០.០០០ម៉ែត្រ​ការេ ធំ​ឈរ​លេខ​បួន​លើ​ពិភព​លោក លាត​សន្ធឹង​លើ​តំបន់​ដី​ទិសពាយព្យ​របស់​ប្រទេស​ចិន និង​ភូមិភាគ​ខាង​ត្បូង​ម៉ុងហ្គោលី។ ខុស​ប្លែក​ពីការ​គិត​របស់​មនុស្ស​ជាច្រើន Gobi មិនត្រឹមតែជា​វាល​ខ្សាច់ នៅទាំង​ជាវាល​ខ្សាច់​ក្រួស​ថ្ម តំបូក​ខ្សាច់ និង​ភ្នំថ្ម​ផង​ដែរ​។

Gobi ជាវាល​ខ្សាច់លាក់បង្កប់​នៅទីកន្លែង​ទស្សនា​ចំណាប់​អារម្មណ៍ របស់​ចិនព្រម​ទាំង​ម៉ុងហ្គោលី ប៉ុន្តែ​ភ្នំ​ខ្សាច់ Mingsha ជាទីកន្លែង​ទាក់​ចិត្តបំ​ផុត។ ជាចំណែកមួយរបស់វាលខ្សាច់ Gobi ចំណុះ​ខេត្ត​ហ្គានស៊ូ (ចិន) ភ្នំខ្សាច់ Mingshaមាន​ចង្ងាយ​ពីទីក្រុង​ឌុន​ហួង​ ប្រហែល៥គីឡូម៉ែត្រ រត់បណ្តោយ​តាម​វិថីអំបោះ​សូត្រ  ដែល​ល្បីឈ្មោះ​ពីសម័យ​កាល​មុន។

ដើម្បី​អនុវត្តដំណើរ​ទស្សនា​ស្វែងយល់​ របស់ខ្លួន ក្រៅ​ពីប្រាក់​ទិញ​សំបុត្រ​ចូល មានតម្លៃ​១០០យន្ត ភ្ញៀវ​ទេសចរណ៍​នៅ​ទិញ​បន្ថែម​សំបុត្រ​ជិះសត្វ​អូដ្ឋ។ ក្រៅពីគ្រឿងប្រើប្រាស់ចាំបាច់​សម្រាប់​ការធ្វើ​ដំណើរ​ចូល​កាន់​វាល​ខ្សាច់ ដូច​ជាវ៉ែន​តា កន្សែង​ជួតក្បាល​និងក ឡេការ​ពារកម្តៅថ្ងៃ ថង​រុំស្បែក​ជើង​ឃ្លុប កុំឲ្យខ្សាច់ធ្លាក់​ចូល។ល​។ ក៏បាន​ត្រៀម​បម្រុងគ្រប់​គ្រាន់​មុនពេល​ធ្វើដំណើរ​។

មាន​ប្រសិទ្ធិនាម​ជា “អធិរាជវាលខ្សាច់” សត្វអូដ្ឋ Bactria ជាសត្វតែមួយគត់ ដែលអាច​រស់នៅ​លើវាល​ខ្សាច់ Gobi ហើយជាមធ្យោបាយ​ធ្វើដំណើរ​ល្អបំផុត នៅលើវាលខ្សាច់។ សព្វថ្ងៃមានសត្វ​អូដ្ឋ Bactria ជាង១០០០ក្បាល និង​អ្នកនាំផ្លូវរាប់​រយនាក់ ធ្វើមុខរបរ​ដឹក​សត្វ​អូដ្ឋ ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ភ្ញៀវ​ទេសចរណ៍​លើវាល​ខ្សាច់​នៅ​ភ្នំខ្សាច់​ Mingsha ។


នៅទីលានប្រមូលផ្តុំ សត្វអូដ្ឋ Bactria ជាប្រភេទសត្វមានរហសនាមថា “អធិរាជវាលខ្សាច់” ឈររងចាំដល់វេនខ្លួនដឹកភ្ញៀវទេសចរណ៍ទៅទស្សនាវាលខ្សាច់។

ដើម្បីធ្វើដំណើរទៅទស្សនានិងស្វែងយល់វាលខ្សាច់ Gobi ភ្ញៀវទេសចរណ៍ត្រូវការសត្វអូដ្ឋពូកែមួយក្បាល និងអ្នកនាំផ្លូវឈ្លាសវៃម្នាក់ពេលធ្វើដំណើរនៅលើវាលខ្សាច់។

ផ្លាកបង្ហាញព័ត៌មានទម្រង់រូបភាពសត្វអូដ្ឋ Bactria នៅមណ្ឌលទេសចរណ៍ភ្នំ Mingsha - ជ្រោះង្វៀតញ៉ា (Nguyet Nha)។

អាកាសធាតុអាក្រក់និងការធ្វើដំណើរយ៉ាងពិបាក ប៉ុន្តែតំបន់ភ្នំខ្សាច់Mingsha នៃវាលខ្សាច់ Gobi នៅតែជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកលេង។

សព្វថ្ងៃ មានសត្វអូដ្ឋ Bactria ជាង១០០០ក្បាល និងអ្នកនាំផ្លូវរាប់រយនាក់ ធ្វើមុខរបរដឹកសត្វអូដ្ឋជូនភ្ញៀវទេសចរណ៍នៅភ្នំខ្សាច់ Mingsha។

សត្វអូដ្ឋមួយហ្វូងៗមានចំនួន៥ក្បាល គង្វាលដោយអ្នកនាំផ្លូវម្នាក់ដែលជាអ្នកទទួលបន្ទុក នាំផ្លូវជូនភ្ញៀវទេសចរណ៍ក្នុងដំណើរប្រវែង៤គីឡូម៉ែត្រចូលទៅក្នុងវាលខ្សាច់។

ភ្ញៀវទេសចរណ៍មិនបោះបង់ឱកាសពឹងអ្នកនាំផ្លូវធ្វើរបរដឹកសត្វអូដ្ឋ ថតនៅរូបភាពកម្រធ្វើជាអនុស្សាវរីយ៍ក្នុងការដំណើរលើខ្នងសត្វអូដ្ឋ។

សត្វអូដ្ឋដេកសម្រាកនៅទីចំណត់ ឲ្យភ្ញៀវទេសចរណ៍គយគន់វាលខ្សាច់។

ចុះពីខ្នងសត្វអូដ្ឋ Bactria ភ្ញៀវទេសចរណ៍អាចឡើងភ្នំដោយខ្លួនឯង ដើម្បីគយគន់វាលខ្សាច់ដ៏ធំធេងនេះ។ល។

ឬចូលរួមល្បែងលេងផ្សេងៗដូចជារំអិលខ្សាច់រថយន្តសំរាប់បើកលើវាលខ្សាច់ លោតឆត្រយោង។ល។

ប្រលែងនឹងខ្សាច់នៅទីចំណត់លើវាលខ្សាច់។

នៅកណ្តាលធម្មជាតិដ៏ធំធេង ជុំទិសសុទ្ធតែខ្យល់និងខ្សាច់ ភ្ញៀវទេសចរណ៍ម្នាក់យកទូរសព្ទដៃថតរូបខ្លួនឯងជាមួយវាលខ្សាច់។

ជ្រោះង្វៀតញ៉ា (Nguyet Nha) ជាកោះមួយមានអាយុជិត២០០០ឆ្នាំ បានចាត់ទុកជាទីកន្លែងសម្រាប់អាជីវករលក់ដូរតាមដងវិថីអំបោះសូត្រ  ឈប់សម្រាកមុនពេលធ្វើដំណើរឆ្លងកាត់វាលខ្សាច់ Gobi ។

នៅក្បែរជ្រោះង្វៀតញ៉ា (Nguyet Nha)  គឺជាវត្តមួយដែលមានលក្ខណៈស្ថាបត្យកម្មប្រពៃណីចិន បានកសាងពីសម័យរាជការហាន។

សត្វអូដ្ឋមួយហ្វូងដឹកភ្ញៀវទេសចរណ៍ រៀបជាជួរវែងលើវាលខ្សាច់ពណ៌លឿងនៃវាលខ្សាច់ Gobi ជាទស្សនីយភាពមួយមិនអាចភ្លេចបានចំពោះភ្ញៀវទេសចរណ៍ពេលបានមកទស្សនានិងស្វែងយល់នៅទីនេះ។

សត្វអូដ្ឋមួយហ្វូងមាន​ចំនួន៥ក្បាល គង្វាលដោយអ្នកនាំផ្លូវម្នាក់​ ជាអ្នកទទួល​បន្ទុក នាំផ្លូវ​ជូន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ការ​ធ្វើដំណើរ​ មានប្រវែង៤គីឡូម៉ែត្រ ចូលទៅក្នុងវាលខ្សាច់។ សត្វអូដ្ឋមួយហ្វូង​ដើរតគ្នានៅលើវាល​ខ្សាច់ MingSha ធ្វើឲ្យអ្នកធ្វើដំណើររលឹកឃើញ​រូបភាព​លក់​ដូរ​គ្រឿង​ប្រដាប់​កុះករ នៅតាម​វិថី​ដែល​តភ្ជាប់​ពី​មជ្ឈឹម​បូព៌ា មជ្ឈឹម​អាស៊ី ទៅដល់​តំបន់​មេឌីទែរ៉ាណេ មុននេះ​រាប់ពាន់​ឆ្នាំ។

លើខ្នង​សត្វអូដ្ឋ ភ្នំខ្សាច់ MingSha ដូចជារូបគំនូរ​ខ្សាច់ល្អ​ឥត​ខ្ចោះ ជាមួយ​តំបូក​ខ្សាច់​ធម្ម​ជាតិ​បត់​បែប​គ្រប់​រូបភាព លាត​សន្ធឹងល្វឹងល្វើយ​រាប់ហ្មឺន​យោជន៍​នៃវាលខ្សាច់​។ នៅទីចំណត់ឈប់​សម្រាក​នីមួយៗ ភ្ញៀវ​ទេសចរណ៍​អាចធ្វើ​ដំណើរ​ថ្មើរ​ជើង​ លើវាលខ្សាច់ដ៏ធំល្វឹងល្វើយ ឬដើរឡើង​កំពូលភ្នំដោយ​ខ្លូនឯង ចូលរួម​កីឡាផ្សង​ព្រេង​ នៅលើដីខ្សាច់ដូចជា បើកបរម៉ូតូ រំអិលខ្សាច់។ល។

ចុះពីសត្វ​អូដ្ឋ បន្តដំណើរដើរចូលទៅវាល​ខ្សាច់ គឺមកដល់ជ្រោះង្វៀតញ៉ា (Nguyet Nha) ជាកោះតូច​មួយ មាន​អាយុ​ជិត២០០០ឆ្នាំ លេចអណ្តែតនៅកណ្តាល​វាលខ្សាច់ដ៏ធំធេង។ នៅកណ្តាលតំបន់​វាលខ្សាច់​រាំង​ស្ងួត ជ្រោះង្វៀត​ញ៉ា (Nguyet Nha) មានប្រវែង២១៨​ម៉ែត្រ រត់បណ្តោយ​ពីកើតទៅលិ​ច ទទឹង​៥៤ម៉ែត្រពី​ជើង​ទៅ​ត្បូង បង្កប់​ក្នុងខ្លួន​នូវខ្សែទឹក​ថ្លាយង់ ខៀវស្រងាត់។ កន្លងទៅរា​ប់​ពាន់ឆ្នាំ បឹងទឹក​នេះ នៅតែ​រក្សាបាន​ល្អមិន​បាន​កប់​បាត់​ទៅ ទឹកថ្លាពេញមួយ​ឆ្នាំ។ តំណាល​ថា មិន​ដែល​ទឹកនៅ​ក្នុងបឹង​ត្រូវព្យុះខ្សាច់​ធ្វើឲ្យ​ល្អក់​ក៏ដូច​ជារាំង​ស្ងួត​ដែរ​។

គ្រាន់តែជាងពីរ​ម៉ោងជិះលើខ្នងសត្វអូដ្ឋ នៅកណ្តាលបរិយាកាល​ខ្យល់​ខ្សាច់ នៃវាលខ្សាច់ Gobi គឺជាការ​ពិសោធន៍​មួយ​គួរឲ្យកត់​ចំណាំ ចំពោះភ្ញៀវទេសចរណ៍ម្នាក់​ៗ ពេល​មកជា​មួយ​វាលខ្សាច់​ដ៏ធំបំផុត​ពិភពលោក​នេះ​៕

 


ទំហំ៣១២០០គីឡូ​ម៉ែត្រការេ ភ្នំ​ខ្សាច់ Mingsha មានប្រវែង​ពីកើតទៅលិច​ជាង៤០គីឡូ​ម៉ែត្រ កំពូល​ខ្ពស់បំផុត នៅលើកម្រិតទឹកសមុទ្រ​១៧១៥ម៉ែត្រ។ មណ្ឌលទេសចរណ៍​ភ្នំ Mingsha -  ជ្រោះង្វៀត​ញ៉ា (Nguyet Nha)   គឺមួយក្នុង​ចំណោម​រម្មណីយ​ដ្ឋាន​សំខាន់​របស់រដ្ឋ​នៃប្រទេស​ចិន ធ្លាប់​ទទួលកិត្តិនាម ”មួយក្នុងចំណោម​មហាវាល​ខ្សាច់​ស្អាតបំផុត​នៅចិន​” ឆ្នាំ១៩៩៤​។

 

អត្ថបទនិងរូបថត៖ ត្រុងចិញ



បណ្តាអត្ថបទបានផ្សាយ