24/04/2017 09:52 GMT+7 Email Print Like 0

ធ្វើជាអ្នកមានពីចម្ការកុលាបបុរាណ

បាន​ដាំ​ ​ក្នុង​ចម្ការ​នៅឃុំ​ភុង​កុង​ (Phung Cong)  ស្វឹន​ក្វាន (Xuan Quan)​ ស្រុក​វ៉ាន់​យ៉ាង​ (Van Giang) ខេត្ត​​ហឹង​អៀន​ (Hung Yen) ក្នុ​ង​រយៈពេល​ថ្មី​នេះ ពូជ​ផ្កា​កុលាប​បុរាណ​ជាច្រើន​ របស់​វៀត​ណាម​​ ដូចជា​កុលាប​បុរាណ​សាប៉ា​ (Sapa)​ ហាយ​​ភង់​ (Hai Phong) វ៉ាន់​ខោយ​ (Van Khoi) កុលាប​​វល្លិ៍​សើន​​ឡា​ (Son La) កុលាប​កាម្ញី​ កុលាប​ស​​ណាម​ឌិញ (Nam Dinh)​ ​​...។ល។ សមស្រប ​និង​លូត​លាស់​រហ័ស​​​ជាមួយ​​លក្ខណៈ​អាកាសធាតុ​​ ដី​ធ្លី​ នៅ​តំបន់​វាល​ទំនាប​។ រួម​ជាមួយ​ពូជ​ផ្កា​កុលាប​បរទេស​ ដូចជា​​កុលាប​អង់​គ្លេស បារាំង ថៃ ចម្ការ​កុលាប​បុរាណ​នេះ សព្វថ្ងៃ​​បាន​​នាំ​មក​​ប្រសិទ្ធភាព​សេដ្ឋកិច្ច​​​ខ្ពស់​ជូន​ប្រជាជន​នៅទី​នេះ។​

នៅ​ចម្ការ​ង៉ាក​ទ្រៀង​ (Ngat Trien) មួយ​ក្នុង​ចំណោម​ទីកន្លែង​ដំបូង​បង្អស់​​ក្នុ​ងឃុំ​ភង់​កុង (Phung Cong) ​(ស្រុក​វ៉ាន់​យ៉ាង - Van Giang​) ដាំផ្កា​កុលាប​​បុរាណ​​ ជា​ជំហាន​ជោគ​ជ័យ​។ តាម​បង ង្វៀន​ថាញ​ទ្រៀង​ (Nguyen Thanh Trien) ម្ចាស់​ចម្ការ​ថា៖ ចម្ការ​ដាំ​ បង្កាត់ពូជ​ផ្កាកុលាបបុរាណ​គ្រប់​ប្រភេទ​ ចាប់ពី​ឆ្នាំ​២០១១ និង​ក្រោយ​៤​ឆ្នាំ​ ខ្ញុំឃើញ​ផ្កាកុលាប​បុរាណ​ ជា​ទិសដៅ​ធ្វើ​មាន​ប្រសិទ្ធភាព​ រឹង​មាំ។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៥ ពី​ផ្កា​កុលាប​បុរាណ​ចម្ការ​ មាន​ប្រាក់​ចំណូល​ជាង​ពីរ​ពាន់​លាន​ដូល្លាអាមេរិក​”។​

លើ​ផ្ទៃ​ដី​៤០០០ម៉ែត្រ​ការេ បង​ង្វៀន​ថាញ​ទ្រៀង​ (Nguyen Thanh Trien) បាន​បណ្តុះ​ពូជ​ ដាំ​ប្រភេទ​កុលាប​បុរាណ​​របស់​វៀតណាម​ ដូចជា​កុលាប​បុរាណ​សាប៉ា (Sapa) ហាយ​ភង់​ (Hai Phong) វ៉ាន់​ខោយ​ (Van Khoi) កុលាប​វល្លិ៍​សើនឡា​ (Son La) កុលាប​កាម្ញី​ កុលាប​ស​ណាម​ឌិញ​ (Nam Dinh) កុលាប​ពណ៌​ផ្កាឈូក​...។ល។ ក្រៅ​ពី​នោះ ប្រភេទ​ពូជ​ផ្កាកុលាប​បរទេស​ដូច​កុលាប​អង់​គ្លេស បារាំង ថៃ ក៏​បាន​ចម្ការ​បណ្តុះ​ដាំ​ដែរ​។ សព្វថ្ងៃ​ចម្ការ​មាន​ជា​ង​៣០០០ដើម​ ក្នុង​នោះ តាម​ការ​វាយ​តម្លៃ​របស់​បង​ង្វៀន​ថាញ​ទ្រៀង ​(Nguyen Thanh Trien) កុលាប​បុរាណ​សាប៉ា ​(Sapa)  នៅ​តែ​ជា​ប្រភេទ​ផ្កា​បានទី​ផ្សារ​ពេញ​និយម​ចូលចិត្ត​​បំផុត​។​


ផ្កាកុលាបបុរាណបានដាំក្នុងចម្ការនៅឃុំភុង់កុង(Phung Cong) ស្វឹនក្វាន (Xuan Quan) ស្រុកវ៉ាន់យ៉ាង (Van Giang)
ខេត្តហឹងអៀន (Hung Yen) ពីព្រោះប្រភេទដើមផ្កាងាយដាំ ងាយថែទាំ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។


ចាប់ពីពេលនាំចូលដាំ នៅក្នុងចម្ការនៅស្រុកវ៉ាន់យ៉ាង (Van Giang) ផ្កាកុលាបបុរាណសាប៉ា (Sapa) បន្សាំ​និង​
លូត​លាស់រហ័ស ក្រោមលក្ខណៈធាតុអាកាស ដីធ្លី នៅតំបន់វាលទំនាប។ 


​ផ្កាកុលាបបុរាណសាប៉ា (Sapa) មានប្រភពពីទ្វីបអឺរ៉ុប ចំណុះខ្នែងកុលាបបានជនជាតិបារាំង នាំយកមក​ដាំនៅ​
សាប៉ា (Sapa)​។ កុលាបសាប៉ា (Sapa) ចំណុះប្រភេទចុល្លព្រឹក្ស មានបន្លា ស្លឹកពណ៌ខៀវស្រស់ ផ្កាច្រើន ត្របកច្រើន​
ផ្កាច្រើន​មានពណ៌ផ្កាឈូក។


អ្នកដាំផ្កាកុលាបកាត់មែកខ្ចី ក្រោយពីកុលាបរីកស្រុះ ដើម្បីជាតិបំប៉ន់ប្រមូលផ្តុំជាតិមកចិញ្ចឹមដើមដុះថ្មី។ 

កុលាបបុរាណសាប៉ា (Sapa) ជាប្រភេទផ្កាចេញផ្កាពេញឆ្នាំ បែកមែកសាខា ពន្លកច្រើន ផ្កាច្រើន ផ្ការីក​អស់​ខ្នាត​
អាច​ធំប៉ិនមាត់ចាន។ 


កុលាបបុរាណសាប៉ា (Sapa) បានអ្នកចូលចិត្តផ្កា ផ្កាលម្អ មានចំណូលពិសេស ដោយមានសម្រស់ស្រស់ស្អាត និងរីកបានយូរ។

ភ្ញៀវទេសចរណ៍ក៏ដូចជាអ្នកលេងផ្កា មកពីគ្រប់កន្លែង បានស្វែងរកដល់ឃ្លាំងដាក់កុលាបធំៗ ដូចជាភង់កុង
(Phung Cong) ស្វឹនក្វាន (Xuan Quan) ដើម្បីទស្សនានិងរកជូនខ្លួននូវដើមកុលាបបុរាណមួយដើម។


កុលាបបរទេសក៏បានដាំ នាំមកតម្លៃសេដ្ឋកិច្ចខ្ពស់ជូនម្ចាស់ចម្ការនៅស្រុកវ៉ាន់យ៉ាង (Van Giang)។

តាម​បទពិសោធន៍​ដាំផ្កា​កុលាប​ច្រើន​ឆ្នាំ​មក បង​ង្វៀន​ថាញ​ទ្រៀន​ (Nguyen Thanh Trien) ឲ្យ​ដឹង​ថា ផ្កា​សាប៉ា​​ (Sapa) ប្រមូល​ផ្តុំ​គុណ​សម្បត្តិ​ ដែល​ពូជ​ផ្កា​កុលាប​ធម្មតា​មិន​មាន ដូច​សម្រ​ស់​ល្អឆើត​ ក្លិន​ក្រអូបស្រាល​ ពិសេស​ពេល​ផ្ការីក​ស្រុះ​ ចាប់ពី​ខែ​១០ រហូតដល់​ខែ​៤​ចន្ទគតិ​។ នេះ​ជា​ប្រភេទ​​ផ្កា​កម្រមាន ចេញ​ផ្កាពេញ​មួយ​ឆ្នាំ​ បែក​មែក​សាខា ផ្កា​ច្រើន​ ផ្ការីក​ធំ​ អាច​ធំ​ស្មើរ​នឹង​មាត់​ចាន។​ ផ្កាកុលាប​បុរាណ​​សាប៉ា​ ​(Sapa) ងាយ​ដាំ ជំនះ​ជម្ងឺ​ល្អ តិច​មាន​ដង្កូវ​ បន្សាំ​រហ័ស​ជាមួយ​ដី​ធ្លី​ និង​អាកាសធាតុ​នៅ​តំបន់វាល​ទំនាប​។ “ពូជកុលាប​នេះ​មាន​កម្លាំង​រស់​ពូកែ​ ងាយ​ដាំ​ និង​ងាយ​វប្បកម្ម​ គ្រាន់តែ​ដាំ​ទីកន្លែង​មាន​លំហ និង​ទឹក​ល្អ។ ដើម​នេះសមស្រប​ជាមួយ​ភូមិសាស្រ្ត​ផ្សេង​ៗគ្នា​ និង​អាច​រស់​ក្នុង​សីតុណ្ហភាព​ក្រោម​១៥អង្សា​សេ “ បង​ទ្រៀន (Trien)​ ឲ្យ​ដឹងបន្ថែម​។​

​ផ្កា​កុលាប​បុរាណ​​សាប៉ា​ ​(Sapa) មាន​ប្រភពមកពី​ទ្វីប​​អឺរ៉ុប​ ចំណុះ​​ខ្នែង​កុលាប​ បាន​ជន​ជាតិ​​​បារាំង​នាំយក​​មក​ដាំ​នៅ​សាប៉ា ​​(Sapa)។ ដើម​កុលាប​បុរាណ​​សាប៉ា​ ​(Sapa) ហេតុនេះ​ហើយ​​នៅ​មាន​ឈ្មោះ​​ហៅ​ផ្សេង​ គឺ​កុលាប​​បារាំង​។ កុលាប​​សាប៉ា​​​​ចំណុះ​ប្រភេទ​ដើម​ចុល្ល​ព្រឹក្ស​ និង​មាន​បន្លា​ច្រើន​ ស្លឹក​​​ពណ៌​ខៀវ​ស្រស់ ផ្កា​ច្រើន ផ្កាមាន​តែ​ពណ៌​ផ្កាឈូក​។ នេះ​បាន​​ចាត់ទុក​ជាពូជ​​មួយ​ក្នុង​ចំណោម​​​ពូជ​​ផ្កាកុលាប​​ស្អាត​បំផុត​ពិភពលោក​ មាន​អត្ថន័យ​​​តំណាង​​ឲ្យ​ស្នេហា​គូស្រករ​​ផ្អែម​​​ល្ហែម​ អមតៈ។​


ជាមួយ​ផ្កា​កុលាប​សាប៉ា ​​(Sapa) ផ្កាកុលាប​វ៉ាន់​ខោយ (Van Khoi) ​​ក៏​ដូចជា​ពូជ​ផ្កា​​កុលាប​​បាន​ “ប្រមាញ់​” ច្រើន​។ ផ្កាកុលាប​វ៉ាន​ខោយ ​(Van Khoi) ឬនៅ​ហៅ​ថា​ផ្កា​កុលាបវិមាន​ មាន​ត្របក​ផ្កា​ក្រញា​ញ់​​ ផ្ការីក​ធំ ច្រើន​ស្រទាប់ ពណ៌​ផ្កាឈូក​ស្រទន់ ហើយ​មាន​ក្លិន​ក្រអូប​ស្រាល​។ ដោយ​គុណសម្បត្តិ​នោះ​ តាំងពី​អតីតកាល​ ផ្កា​កុលាប​​វ៉ាន​ខោយ ​(Van Khoi) តែង​បាន​ដាំ​ក្នុង​គ្រួសារ ដែល​​មានអំណាច​ ស្តុក​ស្តម​ ឬវិមាន​​ស្តេច វិមាន​ស្តេច​ក្រាញ់​...។ល។ សព្វថ្ងៃ តម្រូវ​ការ​តុបតែង​ អតិថិជន​មិន​ត្រឹម​តែ​ជ្រើសរើស​ផ្កា​កុលាប​សាប៉ា​​ (Sapa) តែ​នៅ​ទាំង​ចូលចិត្ត​ផ្កាកុលាប​វ៉ាន់​ខោយ​ (Van Khoi) ​។​​
 
តាម​បង​​ទ្រៀន (Trien)​ ដើម្បី​ដាំ​​និង​ថែទាំ​ផ្កាកុលាប​បុរាណ ​មិន​ត្រូវ​ការ​បច្ចេក​ទេស​​​​ស្មុគ​ស្មាញទេ។ ពេល​ពន្លក​របស់​ដើម​ឡើង ​បាន​កម្ពស់​ប្រហែល​២០ ដល់ ២៥​សង​ទីម៉ែត្រ​ គឺត្រូវ​កាត់​ត្រួយ​ ទុកតែ​ពី៤ដល់​៥​មែក​ចេញទៅគ្រប់ទិស​​ បង្កើត​ជា​គ្រោង​ស្នូល​របស់​ដើម។​ អ្នកដាំ​គ្រាន់តែ​ដាក់​ជី​តាម​កំណត់​មួយ​ខែ​ម្តង ក្រៅ​ពី​បាញ់​ថ្នាំ​ព្យា​បាល​ជម្ងឺ​ពីង​ពាង​ក្រហម​ និង​ជម្ងឺ​ឆេះ​ស្លឹក​ឲ្យ​ដើម​ ពេល​ដើម​ត្រូវរង​នឹងជម្ងឺ​។ ផ្កា​កុលាប​សមស្រប់​​​ដាក់​នៅ​ទីកន្លែង​ជៀស​វាង​ពន្លឺ​ព្រះអាទិត្យ​ចែង​ខ្លាំងចំៗ​ ខ្យល់​រំហើយ មាន​ពន្លឺ​ដណ្តប់​ស្រប​កន្លែង​។
 
សព្វថ្ងៃ នៅ​ឃុំ​ភង់​កុង​ (Phung Cong) ស្វឹន​ក្វាន​ (Xuan Quan) បាន​ចាត់ទុក​ជា​ឃ្លាំង​​ដាក់​ផ្កា​ធំ​របស់​ខេត្ត​ហឹង​អៀន​ (Hung Yen)។ ជីវភាព​រស់​នៅរបស់​ប្រជាជន​ ភូមិ​ផ្កា​នៅ​ជាយ​ក្រុង​ពិតជា​បាន​​ផ្លាស់​ប្តូរ​ ដោយសារមុខ​​របរដាំ​ផ្កា​។ ទូទាំង​ឃុំ​ស្វឹន​ក្វាន ​​(Xuan Quan) មាន​ផ្ទៃដី​ដាំ​ផ្កា​ឡើង​ដល់​ជាង​១០០ហិកតា​ មាន​ក្រុម​គ្រួសារ​ចូល​រួម​ដាំ​ផ្កាកុលាប​ជាង៥០០គ្រួសារ​។ គ្រួសារ​ដាំផ្កានៅ​ឃុំ​ស្វឹន​ក្វាន ​​(Xuan Quan)​ ភុង​កុង​ (Phung Cong) បាន​អនុវត្ត​កសិកម្មជឿន​លឿន​ បច្ចេកទេស​ខ្ពស់​ ដាំ​ផ្កា​កុលាប​បុរាណ​តាម​បទដ្ឋាន​ VietGap បាន​ផ្តល់ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​បន្លែ​មជ្ឈិ​ម​ និង​វិទ្យាស្ថាន​កសិកម្ម​វៀតណាម​ ដើម្បី​លើក​កម្ពស់​តម្លៃ​ពាណិជ្ជកម្ម។ ហេតុ​នេះហើយ​តម្លៃ​​របស់​ផ្កា​កុលាប​បុរាណ​ខ្ពស់​បង្គួរ​ ទៅ​តាម​អាយុកាល​របស់​ដើម​។ ដើម​តូច​ទើប​នឹង​​ដាំ​តម្លៃប្រហែល​ជាង​៦០០​ពាន់​ដុង​ ចំពោះ​ដើម​កុលាប​ធំ​ពេញ​វ័យ​ប្រហែល៣ដល់៤ឆ្នាំ​ មាន​តម្លៃ​ពី​៤ដល់​៥លាន​​ដុង ដើម​កុលាបមានអាយុ​​ពី​៥ដល់​៦ឆ្នាំ​ មានតម្លៃ​ពី​៦ដល់​៧លានដុង​ ប៉ុន្តែ​ដើមកុលាប​មាន​អាយុកាល​យូរ​ អាច​មាន​តម្លៃ​ឡើង​ដល់​១៥លាន​ដុង​ក្នុងមួយ​ដើម​។ ជួន​កាល​ដើម​យូរ​ឆ្នាំ​ គល់​ធំ​ អាច​មានតម្លៃពី​៧០​ ដល់​១០០លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ ឬខែមួយចន្ទគតិ​ ពេល​តម្រូវការ​តុបតែង​ផ្ទះកើនឡើង​រហ័ស​ អ្នក​ដាំ​ផ្កា​អាច​មានប្រាក់ចំណូល​ច្រើន។ អ្នក​មានចម្ការ​ធំៗនៅ​ឃុំ​ភុង​កុង​ (Phung Cong) ស្វឹន​ក្វាន ​​​(Xuan Quan)​ អាច​ទទួល​បាន​ប្រាក់​ចំណូល​ជាង​២ពាន់លាន​ដុង​ក្នុង​មួយ​ឆ្នាំ ពី​ផ្កា​កុលាប​បុរាណ។​


ផ្កាលាបកាម្ញីបុរាណរបស់វៀតណាម។

ផ្កាកុលាបបុរាណសាប៉ា (Sapa) មុនពេលផ្ការីក។

សម្រស់ឆើតឆាយ គ្រប់លក្ខណៈរបស់ផ្កាកុលាបបុរាណសាប៉ា នៅពេលផ្ការីក។

ផ្កាកុលាបបុរាណសាប៉ា (Sapa) ជាប្រភេទផ្កាពេញនិយម មិនត្រឹមតែមានសម្រស់ឆើតឆាយ នៅទាំងមាន​ការលូត​
លាស់​ល្អ ជំនះជម្ងឺល្អ និងងាយដាំ។


ផ្កាកុលាប Mary Rose ក្លិនក្រអូប របស់ទឹកឃ្មុំពិសេស។

ផ្កាកុលាបលម្អងបុរាណ។

ផ្កាកុលាបបុរាណសាប៉ា (Sapa) មានរូបភាពផ្កាស៊ុមបុរាណ មានក្លិនក្រអូបស្រាល។









ប្រភេទផ្កាកុលាបបុរាណ កុលាបបរទេស...។ល។ កំពុងបានដាំនៅចម្ការក្នុងទីរួមស្រុកវ៉ាន់យ៉ាង (Van Giang)។

​​ដោយ​សារមាន​សម្រស់​ឆើត​ឆាយ​ និង​គុណសម្បត្តិ​ងាយ​ដាំ​ ងាយ​ថែ​ទាំ​ ទើប​ផ្កាកុលាប​បុរាណ​មាន​អ្នក​ចូល​ចិត្ត​ផ្កា ស្រឡាញ់​ដើម​ឈើ​លម្អ​ពេញ​និយម​ ជា​ពិសេស​​ដើម​មាន​អាយុ​កាល​យូរ​ឆ្នាំ។​ ជាពិសេ​សដើម​កុលាប​បុរាណ​មាន​រាង​ tree rose កុលាប​បុរាណ​រាង​ bonsai បាន​អ្នក​ជំនាញ​លេង​ផ្កា​សែន​ចូល​ចិត្ត​។ ផ្កាកុលាប​ដាំ​ក្នុងឃ្លាំង​​ចម្ការ​កុលាប​ជាយ​ក្រុង​នៅ​ឃុំ​ភុង​កុង​ (Phung Cong) ឃុំ​ស្វឹន​ក្វាន (Xuan Quan)​ (ស្រុក​វ៉ាន់​យ៉ាង - Van Giang​) បាន​ក្លាយ​ជា​មាន​ពាណិជ្ជសញ្ញា​ បានទី​ផ្សារ​ពេញនិយម​ ចែក​ចាយ​ទូទាំង​ប្រទេស​ ពិសេស​សមស្រប់​​​ដាំ​សម្រាប់​តុប​តែង​បរិវេណ​វិឡា ប្រព័ន្ធ​អគារ​ក្រុង​ Ecopark, Vinhome Riverside, Times City...។ល។​
 
ប្រាក់​ចំណូល​ជាច្រើនពី​ការងារដាំ​ផ្កាកុលាប ​ក៏ដូចជា​ប្រសិទ្ធភាព​របស់​ផ្កាកុលាប​ចំពោះ​វិស័យ​ឱសថ​ (​ផ្កាកុលាប​ស​ជា​វត្ថុធាតុ​នៃ​ផលិតផល​ siro ព្យាបាលជម្ងឺក្អក់​ឲ្យ​កុមារ) គ្រឿង​ក្រអូប (ប្រេង​ក្រអូប​កុលាប) បាន​ធ្វើ​ឲ្យ​ការងារដាំ​ប្រភេទ​ផ្កា​កុលាប​នេះ​ ក្លាយជា​ទិសដៅ​អភិវឌ្ឍន៍សេដ្ឋកិច្ច​សក្តានុពល​របស់​ប្រជាជន​ស្វឹន​ក្វាន (Xuan Quan)​ ​ ភុង​កុង ​(Phung Cong) ៕​
 

អត្ថបទ៖ ធុក​ហៀន​    រូបថត៖ ​កុង​ដាត

 

បណ្តាអត្ថបទបានផ្សាយ