21/04/2017 10:33 GMT+7 Email Print Like 0

ធុងបាស់ Maybelle – ការរួមផ្សំដ៏អស្ចារ្យរវាងភាជន៍ប្រពៃណី និង hi-end

ដោយ​បំណង​ប្រាថ្នា​នូវ​ការួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​ភូមិ​ប្រកបមុខរបរ​​ភាជន៍​បាត​ត្រាង (Bat Trang)  សហគ្រិន ង្វៀន​ថេអាញ (Nguyen The Anh)  បាន​ចាប់ផ្តើម​ការធ្វើ​អាជីវកម្ម​​ដោយ​គំនិត​ផ្តួច​ផ្តើមច្នៃប្រឌិត​ផលិត​ធុងបាស់​ពី​ភាជន៍។

ខណៈពេល​គំរប់មួយ​ឆ្នាំមុន នា​បណ្តា​ថ្ងៃ​​នៃ​ខែមេសា ឆ្នាំ២០១៦ លោក ង្វៀន​ថេអាញ (Nguyen The Anh)  ស្ថាបនិក​ម្នាក់​​​ក្នុងការ​កសាង​ក្រុមហ៊ុនបាន​ផលិត​​ធុងបាស់​ភាជន៍ SOLO (សម្តែង​​ម្នាក់ឯង)។ ទោះ​បី​ធុងបាស់​ភាជន៍​​បានវត្តមាន​លើពិភពលោក​ តាំងពីយូរ​លង់​មក​ហើយក៏ដោយ ប៉ុន្តែនេះពិតជា​ផលិតផលធុង​បាស់​ភាជន៍​​ដំបូងដែល​ត្រូវបានផលិត​និង​លក់​នៅ​ប្រទេស​វៀតណាម។

ទស្សនិកជន​ដែលជាច្រើន​នាក់​ចូលរួមក្នុង​បណ្តា​វេទិកាទំនង​ភ្លេង​​ស្ទើរតែ​សរសើរថា​ ធុងបាស់​​ភាជន៍​​ប្រកបដោយ​​​លក្ខណៈ​ឯកត្តជន ជា​ពិសេស​​ផលិតផល​នេះ​គឺ​ជា​លទ្ធផល​នូវការរួមផ្សំ​​ដ៏ចាប់ចិត្ត​រវាង​ភាជន៍​ប្រពៃណី​​វៀតណាម ​និង​បច្ចេវិទ្យាទំនើប។


លោក ង្វៀនថេអាញ (Nguyen The Anh)  - នាយកក្រុមហ៊ុនទទួលបន្ទុកមានកំរិត Maybelle Vietnam
កំពុងគូរក្បូនរចនាលើសំបកធុងបាស់ភាជន៍។
រូបថត៖ តឹតសើន


ផលិតផលធុងបាស់ Maybelle ត្រូវគូរដោយដៃ បន្ទាប់ពីវិចិត្រករបង្កើតជារូបភាព 3D ។
រូបថត៖ តឹតសើន


ដំណាក់កាលធ្វើឲ្យតុល្យភាពសំរាប់ផលិតផលធុងបាស់របស់ក្រុមហ៊ុន Maybelle។
រូបថត៖ តឹតសើន


ដំណាក់កាលឆ្លាក់អក្សរលើផលិតផលធុងបាស់ Maybelle តាមតំរូវការរបស់អតិថិជន។
រូបថត៖ តឹតសើន


ផលិតបន្ទះ microchip ដែលតម្លើងក្នុងធុងបាស់ Maybelle។
រូបថត៖ តឹតសើន

\
បន្ទាប់ពីដុតនិងក្លាយទៅជាសំបកធុងបាស់ឲ្យរួចហើយ សំបកបាស់ត្រូវបានតុបតែងដោយក្បួនរចនា
មុនដំណាក់កាលដុតម្តងទៀត ដើម្បីរក្សាពណ៌។
រូបថត៖ តឹតសើន


ដំណាក់កាលអ្វីៗ ក្នុងដំណើរការផលិតធុងបាស់ Maybelle ស្ទើរតែអនុវត្តន៍ដោយដៃ។
រូបថត៖ តឹតសើន


បាស់ត្រូវបញ្ចូលក្នុងសំបកទាមទារភាពហ្មត់ចត់ ដោយសារដំណាក់កាលនេះនឹងសម្រេច
គុណភាពសម្លេងរបស់ធុងបាស់។
រូបថត៖ តឹត​សើន


ធុងបាស់ lampeakers មួយគូ (គេក៏ហៅថាធុងបាស់ចង្កៀង)មានទ្រង់ទ្រាយល្មម
និងងាយស្រួលប្រើប្រាស់។
រូបថត៖ ឯកសារ

ផលិតផល​ Maybelle បាន​ផលិតធុងបាស់ fullrange សមស្របនឹង​ប្រភេទភ្លេងស្នេហា ភ្លេង bolero  ភ្លេង pop... គុណភាព​សម្លេង​សមស្រប​នឹង​អតីថិជនឯកត្តជន ពិសេស​គឺ​មនុស្សវាយតំលៃ​សោភណ្ឌភាព​វិចិត្រសិល្បៈ​ស្មើ​នឹង​​គុណភាព​សម្លេង។

“ទន្ទឹម​នឹង​នេះ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំមកនេះហើយ និន្នាការ​ប្រើប្រាស់​ផលិតផល​អេឡិកត្រូនិច​​មានទំហំ​ល្មម​និង​ដាក់លើតុ​ដែល​កំពុង​បង្កើន​យ៉ាង​ខ្លាំង​​ក្លា​នៅទីផ្សារ​ពិភពលោក​ ដូច្នេះខ្ញុំ​​សម្រេចចិត្ត​ផលិត​ធុងបាស់ភាជន៍​មាន​ទ្រង់​ទ្រាយល្មម​និង​មាន​តំលៃ​សមរម្យ ដើម្បី​បំរី​ស្រទាប់​អតិថិជន​​ធម្មតា​។” លោក​ ង្វៀនថេ​អាញ (Nguyen The Anh)  - នាយកក្រុមហ៊ុន​ទទួល​បន្ទុក​​មាន​កំរិត Maybelle Vietnam បាន​បញ្ជាក់​គំនិត​​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​របស់​ខ្លួន។

​ក្រុមហ៊ុន Maybelle មិន​ត្រឹម​តែ​ផលិតធុងបាស់​តែប៉ុណ្ណោះទេ ថែមទាំង ធុង​បាស់នេះគឺជា​ផលិតផល​​ស្តាប់​ភ្លេង (វត្ថុ​ធ្វើឲ្យ​សប្បាយ) និង​តុបតែង (​វត្ថុ​តុបតែង) ផង​ដែរ។ សំបក​ធុងបាស់​ធ្វើពី​ភាជន៍​​​ដែល​គូរប្លង់​ដោយ​ដៃ​របស់​សិល្បករ សិល្បការនី ដែល​ធ្វើ​ការ​នៅ​ភូមិ​បាតត្រាង (Bat Trang) សំដៅ​ធានា​ភាព​ត្រឹម​ត្រូវនិងអាច​ប្រើ​ប្រាស់​ក្នុងរយៈពេល​យូរ។

​ក្រុមហ៊ុន Maybelle បាន​ឆ្លៀត​​យក​​បណ្តា​គុណសម្បត្តិ​របស់​ភាជន៍​ប្រពៃណីដែល​ផលិត​នៅ​ទីនេះ​ដូចជា៖ ​រូបរាង ពណ៌ វត្ថុធាតុដើម​ គុណភាព​សម្លេង​ដ៏​ពិរោះ ដើម្បី​ផលិត​ចេញ​បណ្តា​ប្រភេទ​ធុងបាស់​ពិសេស។


ផលិតផលធុងបាស់ Cannon ដ៏ឆើតឆាយដែលដាក់ក្នុងបន្ទប់ទទួលភ្ញៀវ។
រូបថត៖ ឯកសារ


ធ្វើពីវត្ថុធាតុដើមដូចជា៖ ឈើ ក្រណាត់ បាស់ lampeaker (ក៏ហៅថាធុងបាស់ចង្កៀង) គឺជាការរួមផ្សំ
រវាងធុងបាស់និងចង្កៀង។ រូបថត៖ ឯកសារ


ធុងបាស់ SOLO គឺប្រភេទផលិតដំបូងរបស់ក្រុមហ៊ុន Maybelle ។
រូបថត៖ តឹតសើន


ផលិតផលធុងបាស់ Cannon។
រូបថត៖ តឹតសើន


ផលិតផលបង្កើនសូរសម្លេង (ធុងបាស់ខាងក្រៅទូរស័ព្ទ) របស់ក្រុមហ៊ុន Maybelle ។
រូបថត៖ ឯកសារ


ស្តង់ដាក់តាំងផលិតផលរបស់ក្រុមហ៊ុន Maybelle ក្នុងទីស្ថានជួយឧបត្ថម្ភសហគ្រាសចាប់ផ្តើម
ការធ្វើអាជីវកម្ម "Toong Coworking Space" នៅអាស័យដ្ឋាន ៩៨ វិថីតុង៉ុកវ៉ឹន រដ្ឋធានីហាណូយ។
រូបថត៖ តឹតសើន

យើង​អាច​ប្រៀបធៀប​ផលិតផល​និមួយៗ​របស់​ក្រុមហ៊ុន Maybelle គឺ​ស្នាដៃ​វិចិត្រ​សិល្បៈមួយ។ ក្រៅពី​ការ​ឆ្លើយតប​នឹង​តំរូវការ​ស្តាប់ភ្លេង។ ក្រុមហ៊ុន Maybelle ក៏​បង្កើត​ទីស្ថាន​ស្អាត​​ក្នុង​គ្រួសារ​និង​ការិយាល័យ​ដ៏សាមញ្ញ​ ប៉ុន្តែ​មានភាព​ទំនើប​និង​ថ្លៃថ្នូរ។​

នាសព្វ​ថ្ងៃនេះ ​ក្រុមហ៊ុន Maybelle មាន​ផលិតផល​​ស្នូល​ពីរ​ប្រភេទ​និង​ប្រភេទធុង​បាស់​ចំនួន ១៣​ និង​ឧបករណ៍​គ្រប់គ្រង​សូរសម្លេង Bluetooth ផ្សេង​ទៀត ដែលមានតំលៃពី​៣២ ម៉ឺនដុង ដល់ ៥ លាន ៦៩ ម៉ឺនដុង (ជិត ពីរដុល្លាអាមេរិក  ដល់ ជិត ២៥១ ដុល្លារអាមេរិក) ។ ការ​រួមផ្សំ​រវាង​វប្បធម៌​លោកខាងលិច​និង​លោកខាង​កើត ប្រពៃណីនិង​ទំនើប បញ្ចូល​នឹង​ស្មារតី​ចាប់ផ្តើមការ​ធ្វើ​អាជី​វកម្ម​ ដែល​ជួយបងប្រុស ង្វៀនថេអាញ (Nguyen The Anh)  ​កំពុង​​​បញ្ជាក់​ពាណិជ្ជៈ​សញ្ញា​ឧបករណ៍​សម្លេងជាបណ្តើរៗ made-in-Vietnam ពិសេសនេះ./.


ក្រុមហ៊ុន Maybelle​ ដ៏គំរូឲ្យ​ការ​ចូលចិត្ត ការច្នៃប្រឌិត​ក្នុង​ការ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​​ឥឡូវនេះ​កំពុង​រីកចំរើន​នៅប្រទេស​វៀតណាម។ គម្រោង​ធុងបាស់ភាជន៍ Maybelle ក៏គឺជា​គម្រោង​ចាប់ផ្តើម​ការធ្វើ​អាជីវកម្ម​​ដោយ​ការផលិតឧបករណ៍​សម្លេង​ដំបូង​​នៅ​ប្រទេសវៀតណាម។ តាមរយៈរបៀប​​អំពាវនាវ​​ដើម ទុន​ពីសហគមន៍ (crowfunding – PV) ត្រូវ​បានអនុវត្តន៍ដោយ ក្រុមហ៊ុន​ បាន​ទាក់ទាញ​ដើមទុន​វិនិយោគ​ចំនួន ១១៦,៦៣៩ (ស្មើនឹង៥,៣០២ ដុល្លារអាមេរិក) លើស​ទិសដៅ​ដំបូងគឺ ១១២ លាន​ដុង (ស្មើនឹង៥,០៩០ ដុល្លារអាមេរិក)។

 

អត្ថបទ៖ ធុក​ហៀន រូបថត៖ តឹត​សើន​និង​ឯកសារ


បណ្តាអត្ថបទបានផ្សាយ