10/10/2015 10:39 GMT+7 Email Print Like 0

ធានាសុវត្ថិភាពអាយុជីវិតនិងសិទ្ធិប្រយោជន៍ស្របច្បាប់សំរាប់ពលរដ្ឋវៀតណាម


ធានាសុវត្ថិភាពអាយុជីវិតនិងសិទ្ធិប្រយោជន៍ស្របច្បាប់សំរាប់ពលរដ្ឋវៀតណាម
ក្នុងសនិ្នសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសនាថ្ងៃទី​៨ ខែតុលា ឆ្នាំ២០១៥ នៅក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានប្រកាសសកម្មភាពកិច្ចការបរទេសមួយចំនួនរបស់​វៀតណាមនា​ពេលខាងមុខនិងឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីបញ្ហាដែលសារព័ត៌មាន​យកចិត្តទុក​ដាក់។

ឆ្លើយសំនួររបស់អ្នកយកព័ត៌មានដែលតាក់ទិនដល់កិច្ចការគាំពារពលរដ្ឋ ក្នុង​នោះមានការដែលរដ្ឋាភិបាលកម្ពុជាមានផែនការបញ្ជូនជនវៀតណាមនៅ​ទន្លេសាពទៅកន្លែងថ្មីដែលធ្វើឲ្យគ្រួសារក្រីក្រមួយចំនួនព្រួយបារម្មណ៍គ្មានកន្លែងស្នាក់នៅយូរអង្វែង អ្នកនាំពាក្យក្រសួងការបរទេសលោក Le Hai Binh បានឲ្យ​ដឹងថា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាកំពុងសហការជិតស្និទ្ធជាមួយស្ថាប័ន​មានសមត្ថកិច្ចកម្ពុជា ដើម្បីមានវិធានការជួយឧបត្ថម្ភគ្រួសារវៀតណាមនៅដំបន់នេះ។        ទាក់ទិនដល់ការដែលទូកនេសាទត្រីរបស់វៀត​ណាម​​ត្រូវកំលាំងប៉ូលីស​សមុទ្រថៃបាញ់ដែលធ្វើឲ្យអ្នកនេសាទវៀតណាមម្នាក់ត្រូវស្លាប់ អ្នកនាំពាក្យ​ក្រសួង​ការបរទេសបានអះអាងថា៖

“ក្រសួងការបរទេសវៀតណាមបានផ្ញើរកំណត់ទូតជូនស្ថានទូតថៃប្រចាំនៅវៀតណាមផ្សេងទៀតស្ថានទូត​វៀត​ណាមប្រចាំនៅថៃបានជួបសន្ទនាក្រសួងការ​បរទេសថៃ ដើម្បី
ប្រឆាំងជំទាស់ការដែលថៃបាញ់សម្លាប់និងធ្វើឲ្យអ្នកនេសាទវៀតណាមត្រូវរងរបួស។ នាពេលកន្លងទៅក្រុមការងារថៃបានមកធ្វើការជាមួយ​ស្ថាប័ន​មានសមត្ថកិច្ចវៀតណាម។ នៅបណ្ដាពិថីធ្វើការ ភាគីថៃបានសន្យា​សង្កេតការណ៍និងនឹងផ្គត់ផ្គង់លទ្ធផលសំរាប់ភាគីវៀតណាម។ នាយករដ្ឋមន្ត្រីថៃ​បានចេញសារាចរណ៍សង្កេតការណ៍លើករណីនេះផងដែរ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ