14/07/2017 09:59 GMT+7 Email Print Like 0

ធនាគារពិភពលោកវាយតម្លៃវិជ្ជមានចំពោះយថាទស្សន៍សេដ្ឋកិច្ចរយៈមធ្យមរបស់វៀតណាម


លោក Sebastian Eckardt នាយកជាតិស្តីទី នៃធនាគារពិភពលោកប្រចាំនៅវៀតណាម បង្ហាញរបាយការណ៍ក្នុងពិធី
(រូបថតៈ Trần Việt - TTXVN)

តាមការព្យាករណ៍ក្នុងឆ្នាំ ២០១៧ នេះ ផលិតផលសរុបក្នុងស្រុកនឹងកើន ឡើង ៦,៣% ហើយគ្រោងនឹងត្រូវបានកែលំអឡើងកម្រិត ៦,៤% ក្នុងបណ្តាឆ្នាំ ២០១៨- ២០១៩ រួមទាំងម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព។ នេះជាការវាយតម្លៃដែលបានធនាគារពិភពលោក WB លើកឡើងនៅក្នុងសន្និសីទកាសែត ប្រកាសរបាយការណ៍ ធ្វើបច្ចុប្បន្នកម្មស្ថានភាពសេដ្ឋកិច្ចនៅវៀតណាមឆ្នាំ២០១៧នាថ្ងៃទី១៣កក្កដានៅទីក្រុងហាណូយ។
របាយការណ៍នេះបានពិនិត្យថា ខឿនសេដ្ឋកិច្ចវៀតណាម នៅរក្សាបានកំណើនជាសារវ័ន្ត។ WB វាយតម្លៃថា ផលិតផលកសិកម្មត្រូវបានងើបឡើងវិញ ផ្នែកកែច្នៃទំនិញនាំចេញបបន្តបានកែលំអ។ នៅក្នុងសន្និសីទកា​សែត​នេះ លោក Sebastian Eckardt នាយកជាតិស្តីទីនៃធនាគារពិភពលោកប្រចាំនៅវៀតណាមបានចាត់ទុកថា ដោយបម្រែបម្រួលយ៉ាងស្មុគ្រស្មាញលើពិភពលោកគឺទាមទារឲ្យវៀតណាមត្រូវប្រយ័ត្នប្រយែងក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ ការសាកល្បងចំពោះមុខរបស់វៀតណាមគឺជាការរក្សារឹងមាំក្បឿនកំណើនខ្ពស់និងកាត់បន្ថយ ភាពក្រីក្រដោយនិរន្តរភាព៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ