09/02/2016 12:13 GMT+7 Email Print Like 0

ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម


ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (Image: VNA)

ធនាគារពិភពលោក (WB) បន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម។ នេះគឺជា​ការអះ​អាង​របស់​នាយិការ​ WB លោក​ស្រី Victoria​ Kwakwa ដែលត្រូវ​បាន​នាំចេញក្នុង​បទ​សម្ភាសន៍ ជាមួយ​​អ្នកយ​កព័ត៌​មាន​​ទី​ភ្នាក់​​ងារ​​សារព័ត៌​មានវៀត​ណាម ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មី​ឆ្នាំវក​អដ្ឋស័ក ២០១៦។​ លោកស្រី Kwakwa បា​នឲ្យ​​ដឹងថា៖ វៀត​​ណាមបាន​មាន​ការផ្លាស់​ប្តូរជាច្រើន​ ក្រោយរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី។ ពីខឿន​សេដ្ឋកិច្ច​កសិកម្ម​ក្រីក្រមួយ រហូត​មកដល់ពេលនេះ វៀតណាមបានក្លាយទៅជាប្រទេស​ មាន​ចំណូល​មធ្យម​ដែល​​មា​ន​ខឿន​សេដ្ឋកិច្ចតាម​ទិសទីផ្សារ​។ វៀតណាមបានបើក​ចេញទ្វារពាណិជ្ជកម្ម​ និងវិនិយោគអន្តរជាតិ កំពុង​​សមាហរណកម្ម​ បណ្ដាញផលិតកម្មសកល។ កំណើន​សេដ្ឋកិច្ចរបស់វៀតណាម គួរឲ្យចាប់អារម្មណ៍។ លោក​ស្រី Kwakwa បាន​ចាត់ទុក​ថា៖ ធនាគារពិភពលោកកំពុងរៀបចំយុទ្ធសាស្ត្រ ជាបន្ត​សំដៅ​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ ទទួល​បាន​បណ្ដាគោល​​ដៅសេដ្ឋកិច្ច​សង្គម ២០១៦ -២០២០៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ