27/06/2016 09:58 GMT+7 Email Print Like 0

ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងកំណើនបៃតង


ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងកំណើនបៃតង

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ធនាគារពិភពលោក (WB) បានអនុម័តលើការផ្ដល់​ប្រាក់​កម្ចី​៩០លាន​ដុល្លា​អាមេរិក​ សំរាប់រដ្ឋាភិបាលវៀតណាម សំដៅកែទម្រង់គោល​នយោបាយ​ជួយ​ឧបត្ថម្ភ​ទប់ទល់ នឹង​បម្រែ​បម្រួល​អាកាស​ធាតុ និងកំណើនបៃតង​ឲ្យ​សមស្រប​នឹងផែន​ការ​ធ្វើសកម្មភាព​ស្ដីអំពីប​ម្រែ​បម្រួល​អាកាស​ធាតុ​របស់​ក្រុម​​ WB។ កញ្ចប់ប្រាក់កម្ចីនេះនឹងបានចំណាយ​សំរាប់ការ​ងារ​អនុវត្តន៍ គោលនយោបាយ ស្ដីអំពី​ការ​បង្កើន​ផែន​ការ​មេនិ​ង​គ្រប់គ្រងតំបន់ឆ្នេរ​សមុទ្រ ក្នុង​ការវិនិយោគជាសាធា​រណៈ​ដ៏វិជ្ជមាន​សំរាប់​វិស័យ​ទប់​ទល់​នឹង​បម្រែ​បម្រួល​ អាកាសធាតុ​ និង​កំណើនបៃតង​ការ​ពារធនធាន​ទឹក និងបង្កើន​ការសន្សំសម្ចៃ​ទឹក និង​ការដាំ​ព្រៃឈើ​នៅឆ្នេរ​សមុទ្រ​ទៀត​ផង។ កញ្ចប់​ប្រាក់នេះក៏ត្រូវបានប្រើប្រាស់ ដើម្បីជួយឧបត្ថម្ភគោល​នយោបាយ ស្ដីអំពី​ការ​អភិវឌ្ឍន៍​គមនាគមន៍ និងផលិតកម្មឧស្សាហកម្ម សន្សំសម្ចៃថា​មពលនិង​ប្រើប្រាស់​ថាមពល​ក៏កើត​ឡើងវិញ​សំដៅ កាត់​បន្ថយការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ