26/08/2016 11:08 GMT+7 Email Print Like 0

ទំហំពាណិជ្ជកម្មនាំចេញរបស់កូរ៉េខាងត្បូងទៅវៀតណាមកើនឡើងយ៉ាងខ្លាំង


រោងចក្រផលិតកម្មរបស់ក្រុមហ៊ុន Samsung កូរ៉េខាងត្បូងនៅវៀតណាម (រូបថត៖Danh Lam/TTXVN)

សមាគមន៍ពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូង​(KITA) នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ឲ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញរបស់កូរ៉េខាងត្បូងទៅវៀតណាមក្នុងខែកក្កដាឆ្នាំ២០១៦បានកើនឡើង ១០% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញដោយហួសពីកំរិត១៨ពាន់លានដុល្លាអាមេរិក តាមនោះនាំវៀតណាមក្លាយទៅជាទីផ្សារនាំចូលធំទី៣​លើ​ពិភពលោករបស់កូរ៉េខាងត្បូង។អ្នកវិភាគជាច្រើនចាត់ទុកថា ការនាំចេញរបស់កូរ៉េខាងត្បូងទៅ​វៀត​ណាម​កើន​ឡើងយ៉ាងខ្លាំងនាពេលកន្លងទៅគឺដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីបានចូលជាធរមានចាប់​ពីចុងឆ្នាំមុន។តាមអ្នកស្រាវជ្រាវ Moon Byeong-ki នសវិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិក្រោម ឱវាទ KITA ថា វៀតណាមបន្តជាទីផ្សារមួយដែលក្រុមហ៊ុនផលិតជាច្រើនលើពិភពលោកជ្រើសរើស៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ