25/06/2015 10:16 GMT+7 Email Print Like 0

“ទំនាក់ទំនងអាមេរិកនិងចិនត្រូវស្មោះត្រង់”


“ទំនាក់ទំនងអាមេរិកនិងចិនត្រូវស្មោះត្រង់” (Image: VNA)

នាថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០១៥ អាមេរិកនិង​ចិនបានចាប់ផ្តើម​ការ​សន្ទនា យុទ្ធសាស្ត្រនិង​សេដ្ឋកិច្ច (S&ED) លើកទី​៧ នៅរដ្ឋធានីវ៉ាស៊ីន​តោនដោយ​កិច្ចសន្យាបង្កើន​កិច្ចសហ​ប្រតិបត្តិការ ក្នុងពេលទទួល​ស្គាល់ប្រទេស​ទាំង ២ នៅមាន​ការខ្វែង​គំនិតក្នុង​បញ្ហាជា​ច្រើន។ រដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក John Kerry និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុអាមេរិក លោក Jacob Lew បានធ្វើ​សហអធិបតី​ការ​សន្ទនារួម​ ជាមួយសមាជិក​រដ្ឋាភិ​បាល​ចិន លោក Yang Jiechi និង​ឧបនាយក​រដ្ឋមន្ត្រីចិន លោក Wang Yang។ ថ្លែងមតិ​នៅការសន្ទនា អនុប្រធានាធិបតី​អាមេរិក លោក Joe Biden បានសង្កត់ធ្ងន់​ថា៖ ប្រទេសទាំង​២ ត្រូវស្មោះត្រង់​ក្នុង​ទំនាក់ទំនង​នាអនាគត។ លោក Biden បាន​ព្រមាន​ថា៖ ប្រទេស​ទាំងអស់​សុទ្ធ​តែ មាន​ការទទួលខុស​ត្រូវប្រតិបត្តិតាម​ច្បាប់​អន្តរ​ជាតិ សហ​ប្រតិបត្តិ​ការ​ដើម្បី​រក្សា​សន្តិភាព នៅបណ្ដាខ្សែផ្លូវលើសមុទ្រ​សំរាប់ពាណិជ្ជកម្ម។ លោក Biden បានលើក​ច្បាស់ថា៖ ប្រទេស​ណាដែល​ប្រើប្រាស់​អាវុធ និងអំពើហឹង្សារ​ក្នុងដំណោះស្រាយ ជំលោះ​នឹងត្រឹម​តែ​នាំមក​នូវអស្ថិរភាព​ប៉ុណ្ណោះ។​រីឯ​ខ្លួន​វិញ ឧបនាយក​រដ្ឋមន្ត្រីចិន លោក Wang Yang បានទទួលស្គាល់​ថា៖ ខឿន​សេដ្ឋកិច្ច​ជួរមុខ​លើពិភពលោក​មិនអាច​ឯកភាព ជាមួយគ្នាលើ​គ្រប់​វិស័យ​ហើយចាត់​ទុកថា៖ ការសន្ទនាគឺជាវិធានការអាទិភាពជួរមុខ។ ការស​ន្ទនា​ S&​ED លើកទី​​៧ ប្រមូល​ផ្តុំពិភាក្សាអំ​ពីការសាកល្បង និង​ឱកាសសេដ្ឋកិច្ច ដែលភាគីទាំង​២ កំពុង​ប្រឈម​មុខ​។ បញ្ហានៅសមុទ្រខាងកើត រួមជាមួយ​បញ្ហាបំរ៉ែបំរួល​អាកាសធាតុ កម្មវិធីនុយក្លេអ៊ែរបស់ អ៊ីរ៉ង់ និងសាធារ​ណៈ​រដ្ឋ ប្រជាធិបតេយ្យប្រជាមានិត​កូរ៉េ​ជាដើម គឺជា​បណ្ដាបញ្ហាដែល​ទទួល​បាន​ការ យក​ចិត្តទុក​ដាក់ជា​ពិសេស​ក្នុង​របៀបវា​រៈលើក​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ